លោកជំទាវ បាន ស្រីមុំ អភិបាលខេ​ត្ត​ប៉ៃលិន ទទួលជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម មុនស៊ីត ផៃសា​ន​ថាណាវ៉ាត់ អភិបាលខេត្តចាន់បុរី
January 24, 2023 អ្នកទស្សនា :

ប៉ៃលិន៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេ​ត្ត​ប៉ៃលិន ទទួលជួបប្រជុំពិភាក្សាសាការងារជាមួយប្រតិភូថៃ ដែលដឹកនាំដោយឯកឧត្តម មុនស៊ីត ផៃសានថា​ណា​វ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ច​ស​ហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+ ចាន់បុរី) ឱ្យបានកាន់តែល្អប្រ​សើរ​ឡើងថែមទៀត បន្ទាប់ពីជម្ងឺកូវីដ-១៩ មានស្ថានភាពជាប្រក្រតីឡើងវិញ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្រៅចំពោះគ​ណៈ​​ប្រតិភូ​​ខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃដែលបានអញ្ជើញមកខេត្តប៉ៃលិន ក្នុងគោល​បំណងរឹត​ចំណង​មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ ហើយ​ជាក់​ស្តែង នាពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់បុរី បានសហការគ្នាយ៉ាងល្អ លើវិស័យ​មួយចំនួន ដូចជា៖ ការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩, បញ្ហាពលករឆ្លងដែនខុសច្បាប់, ការទប់​ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជកម្មឆ្លងដែន, ផ្តល់កិច្ចសហការសម្រួលដល់អ្នក​ជំងឺខ្មែរ​ដែលទៅព្យាបាលនៅប្រទេសថៃ ដោយមិនគិតពីពេលវលា ជាពិសេសការនាំចេញកសិផល របស់ខេត្ត​ប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ ។

លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់សមភាគីថៃ ខេត្តចាន់បុរី បន្តបង្កើ​ន​សហ​ប្រ​​តិបត្តិការនូវបញ្ហាមួយចំនួនបន្ថែមទៀត ដូចជា៖ ជួយសម្របសម្រួលដល់កា​រចេញចូលរប​ស់​ប្រជាព​លរដ្ឋ ខ្មែរទៅធ្វើការ ជា ពលករ និងទៅរក ស៊ីស្របច្បាប់នៅក្នុងខេត្តចាន់បុរី, សម្រប​សម្រួ​លនី​តិវិធីដឹកទំនិញឆ្លងដែន, ពន្លឿនការកសាងស្ពានឆ្លងព្រំដែន, ការធ្វើខ្លោងទ្វារព្រំដែនអន្តរជាតិព្រំ និងកា​រស​ម្របសម្រួលជូនពលករខ្មែរឱ្យត្រឡប់មកចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបន្តកិច្ចសហការល្អក្នុងការទប់ស្កា​ត់បទល្មើសឆ្លងដែនខុ​សច្បាប់​នានា ផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានរក្សានូវ ចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រតិ​បត្តិ​ការល្អលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តា​ប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយ​ស្មើភាព និងស្មោះត្រង់។

ជាការឆ្លើយតបឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ អភិបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បាន​សន្យាខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេ​ត្តប៉ៃ​លិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត ឯកឧត្តមបាន សន្យា ថានឹងនាំ​យក​នូ​វរាល់សំនូមពរ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធនិងថ្នាក់ដឹកនាំដើម្បីរកលទ្ធភាពនិង​ដំណោះ​ស្រាយ ដើម្បី បង្កើន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែ​ល្អប្រ​សើ​ឡើង៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ