អភិបាលរងខេត្តកំពង់ឆ្នាំង ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មានសាធារណៈពី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋស្រុកជលគិរី
October 18, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មាន សាធារណៈរបស់ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី២ ក្នុងគោលបំណង ស្វែងរកដំណោះ ស្រាយជូនដល់ប្រជាពលរដ្ឋ ដែលជួបប្រទះនាពេលកន្លងមក ក៏ដូចជាកង្វះខាតរបស់មន្រ្តីដែល បំរើប្រជាពលរដ្ឋ មិនបានទាន់ពេលវេលាផងដែរ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ប្រារព្ធឡើងក្រោម អធិបតីភាព លោក ជំទាវ ដោក សុទ្ធាប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលរង ខេត្តកំពង់ឆ្នាំង និង មានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ផងដែរ៕ អែមមី

ប្រភពៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ