អភិបាលខេត្តកណ្តាល អញ្ជើញទទួលអំណោយមនុស្សធម៌ ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
January 24, 2023 អ្នកទស្សនា :

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ ពីឯកឧត្ដម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋខ្វះខាត ក្នុងខេត្តកណ្ដាល។

មានប្រសាសន៍ សំណេះសំណាល ឯកឧត្ដម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបរាប់ពីគម្រោងអភិវឌ្ឍ ក្នុងការផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្រខេត្តកណ្ដាល សំដៅធានាឱ្យការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសតំបន់ប្រជុំជន ទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

ឯកឧត្តម បន្តថា ការនាំយកអំណោយមនុស្សធម៌មកផ្ដល់ជូននៅពេលនេះ គឺជាការយកចិត្តទុកដាក់ណែនាំពីឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវយកចិត្តទុកដាក់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដែលបានបាក់ស្រុតច្រាំងព្រែក ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ឱ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា អំណោយដែលបានមកពេលនេះ គឺពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកទទួលរងនូវផលដោយគ្រោះជំនន់ទឹកភ្លៀង នារដូវប្រាំងនេះ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះទឹកចិត្តចិត្តសប្បុរសធម៌ ក្នុងការចូលរួមចែករំលែកប្រកបដោយគុណធម៌ ក្នុងកិច្ចការមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងខេត្តកណ្ដាល។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល នាពេលនេះ រួមមាន៖ អង្ករចំនួន ១០តោន, ទឹកត្រី ១០០យួរ, ទឹកស៊ីអ៊ីវ ១០០យួរ, ទឹកសុទ្ធ ១០០កេសតូច, និងមីម៉ាម៉ា ១០០កេសធំ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ