ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយពីផែនការរៀបចំអភិវឌ្ឍន៍ដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅឃុំផ្លូវទូក
January 24, 2023 អ្នកទស្សនា :

នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីផែនការរៀបចំអភិវឌ្ឍន៍ដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅឃុំផ្លូវទូក ស្របតាមអនុក្រឹត្យ លេខ១១២ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុកកំពង់លែង ព្រមទាំងក្រុមការងារផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ និងក្រុមការងារ បានសាកសួរសុខទុក្ខកងកម្លាំងសមត្ថកិច្ច នៅទីបញ្ជាការស្រាល ដែលកំពុងឈរជើងការពារ និងទប់ស្កាត់ការចូលអាស្រ័យផលក្នុងតំបន់៣ នៅចំណុចគោកព្រះ ឃុំច្រណូក ព្រមទាំងបានឧបត្ថម្ភនូវថវិកាមួយចំនួនទៀត សម្រាប់កងកម្លាំងទីបញ្ជាការស្រាលដោះស្រាយជីវភាព និងជួសជុលទីបញ្ជាការឡើងវិញ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ