អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធផលការងារសំខាន់ៗរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្ត
January 24, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធផលការងារសំខាន់ៗរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងប្រធានមន្ទីរមួយចំនួនទៀតផងដែរ។ 

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីត្រៀមដឹកនាំប្រតិភូខេត្ត ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ កន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ