អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ទូទាំងខេត្ត
January 23, 2023 អ្នកទស្សនា :

កែប៖ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២  ទូទាំងខេត្តកែប។ នាឱកាសនោះដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់បេក្ខជន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗ អភិបាលខេត្តកែប បានចែកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលមានការបញ្ជាក់ពីអាជ្ញាធរ ភ្ជាប់ជាមួយច្បាប់ដើម ដើម្បីឱ្យសិស្សានុសិស្សដែលបានប្រឡងជាប់ យកទៅប្រើប្រាស់តាមការចាំបាច់ ជាពិសេសបន្តថ្នាក់ទៅថ្នាក់ឧត្តមសិក្សា។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ឱ្យដឹងថា ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សទូទាំងខេត្តកែប ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ លោកបានទទួលខុសត្រូវចំណាយលើសេវាបញ្ជាក់ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ជូនសិស្សានុសិស្សដែលបានប្រឡងជាប់ទាំងអស់ សម្រាប់ប្រើប្រាស់តាមតម្រូវការចាំបាច់។

ឯកឧត្តមបន្តថា នេះជាផ្លែផ្កាទទួលបានបន្ទាប់ពីក្មួយៗខិតខំប្រឹងប្រែងសិក្សារៀនសូត្រអស់រយៈពេល ១២ឆ្នាំ កន្លងមក និងជួសមុខក្មួយៗទាំងអស់ ក៏សូមថ្លែងអំណរគុណចំពោះឪពុកម្តាយ និងអាណាព្យបាលទាំងអស់ ដែលបានខិតខំដោយមិនខ្លាចនឿយហត់ក្នុងការចិញ្ចឹមបីបាច់ និងផ្គត់ផ្គង់ដល់ការសិក្សារៀនសូត្រដល់កូនៗរហូតទទួលបានលទ្ធផលល្អគួជាទីពេញចិត្តនៅជំហ៊ានដំបូងនេះ។

ឯកឧត្តមបន្ថែមថា ជំហ៊ានបន្តក្មួយៗទាំងអស់ត្រូវប្រែងប្រែងរៀនសូត្រ ដើម្បីចាប់យកនូវមុខជំនាញវិជ្ជាជីវៈមួយពិតប្រាកដ ប្រកបដោយសមត្ថភាពពេលលេញ ដើម្បីបំពេញការងារ ក្នុងការទទួលប្រាក់កម្រៃ និងមានចំណេះជំនាញមកអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លូនវិញ។

យោងតាមរបាយការណ៍របស់លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកែប បានឱ្យដឹងថា បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីឆ្នាំ២០២២ មានចំនួន៣១២នាក់ ក្នុងនោះមានបេក្ខជនជាប់ ២៨៣នាក់ និន្ទេស A ចំនួន១នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ