អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់ ២៩ ធ្នូ ក្រុងសៀមរាប ឆ្នាំ២០២២
January 20, 2023 អ្នកទស្សនា :

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់ ២៩ធ្នូ ក្រុងសៀមរាប ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ សិស្សានុសិស្សប្រមាណ ៣ពាន់នាក់ចូលរួម។

ការរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ ២៩ ធ្នូ ក្រុងសៀមរាប ឆ្នាំ២០២២ នេះឡើង ដេីម្បីរំលឹកដល់គុណនៃទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ធ្នូ  ក្រោមពាក្យស្លោក អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ និងចលនាយុវជនឱ្យគិតគូរអំពីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អរបស់យុវជននៅក្នុងសង្កាត់ នៃក្រុងសៀមរាប និងជំរុញយុវជនឱ្យចូលរួមលេងកីឡា ជៀសផុតពីអំពើអបាយមុខ សំខាន់ គឺបំផុសសកម្មភាពបាល់ទាត់នៅក្នុងខេត្តសៀមរាប ដែលជាផ្នែកមួយនៃការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជា ដែលជាចលនាមួយទាក់ទាញដល់ភ្ញៀវទេសចរណ៍ទៀតផង។ 

ឆ្លងកាត់ទៅតាមការប្រកួតវិលជុំ និងធ្វើការជម្រុះទៅតាមពូល ដែលមានក្រុមកីឡាករមកពីសង្កាត់ទាំង១២ របស់ក្រុងសៀមរាប ខេត្តសៀមរាប នៅក្លឹបបាល់ទាត់ហនុមាន ក្រុងសៀមរាប មានកីឡាករចូលរួមប្រកួតសរុប ១៨០នាក់ និង ថ្នាក់ដឹកនាំក្រុម ៦០នាក់។ ឆ្លងតាមលទ្ធផលនៃការប្រកួតនេះ យើងបានរកឃើញក្រុមទទួលបានជ័យលាភីលេខ១ បានទៅលើក្រុមបាល់ទាត់សង្កាត់ស្វាយដង្គំ ជ័យលាភីលេខ២ បានទៅក្រុមសង្កាត់ស្រង៉ែ និងជ័យលាភីលេខ៣ បានទៅក្រុមសង្កាត់ក្របីរៀល និងជ័យលាភីលេខ៤ បានទៅក្រុមសង្កាត់នគរធំ។ 

ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា វិស័យកីឡា គឺជាចលករមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក៏ជាសម្ព័ន្ធភាពមួយដ៏សំខាន់ ក្នុងការទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នា និងធ្វើឱ្យកាយសម្បទាយើងមានភាពរឹងមាំ សុខភាពមាំមួនទៀតផង។ ឯកឧត្តមបានបន្តថា នេះជាលើកទី១ហើយ ដែលក្រុមសហភាពសហព័ន្ធយុវជនក្រុងសៀមរាប បានរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ ២៩ ធ្នូ ក្នុងការរំលឹកដល់គុណនៃទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ធ្នូ ក្រោមពាក្យស្លោក អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។ 

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា ទើបធ្វើឱ្យយើងបង្កើតព្រឹត្តិការណ៍ នៃការប្រកួតកីឡាបានដំណើរការទៅដោយសុវត្ថិភាព ទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ-១៩ យ៉ាងណាដ៏ដោយ។ ម៉្យាងទៀតការប្រកួតកីឡានេះ គឺធ្វើឱ្យយុវជន សិស្សានុសិស្ស និងមហាជនយើងបង្កើនសាមគ្គីភាព និងមានទំនាក់ទំនងល្អរវាងសង្កាត់ និងសង្កាត់ ឃុំ និងឃុំ ស្រុក និងស្រុក ខេត្ត និងខេត្ត ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា នៅតាមសាលារៀនទូទាំងខេត្ត ក៏ដូចជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលារៀន សហគមន៏ និងនៅទីសាធារណៈជាដើម។

ឯកឧត្តម បានបន្តទៀតថា អ្វីជាសំខាន់ជាងនេះទៅទៀតនោះ គឺភូមិ-ឃុំ មានសុវត្ថិភាព ចង់ឱ្យប្អូនៗទាំងអស់ឆ្លើយថាទេចំពោះគ្រឿងញៀន មិនមែនយើងលេងកីឡាតែមួយមុខប៉ុណ្ណោះទេ គឺយុវជនយើងដែលជាមូលដ្ឋានគ្រឹះនៃធនធានមនុស្ស ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានខ្លួន។ 

ឯកឧត្តម ក៏បានបញ្ជាក់ថា ការប្រកួតពានរង្វាន់នេះ យើងនឹងបន្តធ្វើជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដោយមានការចូលរួមប្រកួតពីគ្រប់វិទ្យាល័យ អនុវិទ្យាល័យ ក្រុង ស្រុក និងមហាជន ឃុំ សង្កាត់ ក្នុងការជំរុញឱ្យវិស័យកីឡានៅខេត្តសៀមរាប មានការអភិវឌ្ឍន៍ ពីព្រោះថា កីឡាធ្វើឱ្យរាងកាយមានសុខភាពរឹងមាំ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមកីឡាករទាំងអស់ អ្នកទទួលជ័យលាភី និងមិនបានទទួលជ័យលាភី ត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ហើយការប្រកួតពេលនេះ ក៏ជាការដកស្រង់បទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមក និងកុំមានមោទនភាពចំពោះជ័យជន្នះរបស់ខ្លួន គឺត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ដើមី្បរក្សាឱ្យបាននូវភាពជោគជ័យនៅពេលក្រោយៗទៀត៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ