រដ្ឋបាលខេត្តកំពង់ធំ បើកវេទិការផ្សព្វផ្សាយពីបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ និងផ្ដល់គោលការណ៍មួយចំនួន ដល់មន្ត្រីជំនាញក្នុងការចុះអនុវត្តន៍ឱ្យស្របទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល
January 20, 2023 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បើកវេទិការផ្សព្វផ្សាយពីបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ និងផ្ដល់គោលការណ៍មួយចំនួន ដល់មន្ត្រីជំនាញក្នុងការចុះអនុវត្តន៍ឱ្យស្របទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

វេទិកាផ្សព្វផ្សាយដីធ្លីជាមួយប្រជាពលរដ្ឋ នៅឃុំមានរិទ្ធិ ស្រុកសណ្ដាន់នេះ គឺអនុវត្តន៍តាមគោលការណ៍ ស្ដីពីការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ព្រមទាំងជម្រុញឱ្យមន្ត្រីជំនាញ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងលើដីវាល ដែលប្រជាពលរដ្ឋបាននឹងកំពុងអាស្រ័យផល និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ព្រំប្រទល់ដី និងចំនួនឆ្នាំនៃការកាន់កាប់ដី ដើម្បីរួមគ្នាដោះស្រាយឱ្យស្របទៅតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល។

នៅក្នុងវេទិកានេះផងដែរ បងប្អូនប្រជាពលរដ្ឋចំនួន ១៨នាក់ បានលើកឡើងស្រដៀងគ្នាអំពីបញ្ហាប្រឈមចំពោះដី ដែលបានអាស្រ័យផល ដោយសារដីរបស់ពួកគាត់មិនមានប្លង់កម្មសិទ្ធិព្រោះស្ថិតនៅដីតំបន់គម្របព្រៃឈើឆ្នាំ២០០២ ព្រៃសហគមន៍នេះ ធ្វើឱ្យការអាស្រ័យផល របស់ពួកគាត់មានការភ័យខ្លាច ដោយសារមន្ត្រីជំនាញបានទៅការពារមិនអនុញ្ញាតឱ្យអាស្រ័យផលទៀតឡើយ។

ឆ្លើយតបជាមួយប្រជាពលរដ្ ឋឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា៖ ចំពោះដីដែលបងប្អូនធ្លាប់កាន់កាប់ និងអាស្រ័យផលជាយូរហើយ សូមបន្តថែទាំផលដំណាំបន្តទៀត និងមិនត្រូវមានការកាប់រុករានដីព្រៃបន្តទៀតនោះទេ ហើយចំពោះដីដែលមានទំនាស់ និងដីដែលស្ថិតនៅក្នុងការហាមឃាត់របស់អាជ្ញាធរ មន្ត្រីជំនាញទាំងអស់ ត្រូវសិក្សាស្វែងយល់អំពីបញ្ហាដីធ្លីនេះ ដើម្បីរួមគ្នាដោះស្រាយឱ្យស្របទៅតាមគោលការណ៍ របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីជាធាតុចូលបន្ថែម ក្នុងការរកយន្តការដោះស្រាយឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម បន្តថា មន្ត្រីជំនាញទាំងអស់មិនត្រូវទៅរំខានដល់បងប្អូន ដែលបានអាស្រ័យផលនោះទេ ប៉ុន្តែហាមដាច់ខាតការបន្ថែមកន្ទុយដី ដែលនៅសល់ព្រៃតិចតួច សូមឱ្យបងប្អូនចូលរួមជាមួយរាជរដ្ឋាភិបាល និងមន្ត្រីជំនាញមានការសហការ និងមានភាពស្មោះត្រង់។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅក្នុងដីគម្របព្រៃ និងមានបញ្ហានោះមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានព័ត៌មានដ៏ល្អ និងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំដែលតែងតែគិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ