អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំក្រុមយុវជន ជាតំណាងមកពី ២៩វិទ្យាល័យ ទូទាំងខេត្ត ចុះទស្សនៈកិច្ចសិក្សាលើកទី១៣ ក្នុងការស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រកោះថ្មx16 និងស្តូបវិមាន ២ធ្នូ
January 20, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក ដែលជាក្រុមប្រឹក្សាយុវជនកម្ពុជា សរុបជាង ៣០០នាក់ មកពី ២៩វិទ្យាល័យ ទូទាំងខេត្តត្បូងឃ្មុំ ចុះទស្សនៈកិច្ចសិក្សា ស្វែងយល់នៅតំបន់ប្រវត្តិសាស្ត្រកោះថ្មx16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្តូបវិមាន ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធាន-អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុក នាយកវិទ្យាល័យ រួមទាំងប្អូនៗជាយុវជនសរុបជាង ៣០០នាក់។ 

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា៖ ដំណើរទស្សនៈកិច្ចសិក្សារៀនសូត្ររបស់ក្រុមយុវជនទូទាំងខេត្ត មកកាន់តំបន់ប្រវត្តិសាស្ត្រកោះថ្ម តំបន់X16 និងស្តូបវិមាន ២ធ្នូ ដែលរៀបចំឡើងនាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យយុវជនពង្រឹងចំណេះដឹងបន្ថែម អំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាចាប់ពីទស្សវត្សរ៍ឆ្នាំ៧០ រហូតដល់ទស្សវត្សរ៍ឆ្នាំ៩០ និងស្វែងយល់ពីដំណើរតស៊ូ របស់ថ្នាក់ដឹកនាំកំពូលៗនៃកម្ពុជា ក្នុងការតស៊ូរំដោះជាតិមាតុភូមិ។

ពិសេសដំណើរតស៊ូ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកៀរគរកម្លាំងវាយផ្តួលរបបខ្មែរក្រហម ដើម្បីរំដោះប្រទេស និងប្រជាជនឱ្យរួចផុតពីការកាប់សម្លាប់របស់របបខ្មែរក្រហម និងបង្រួបបង្រួមផ្សះផ្សារជាតិ និងស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ព្រមទាំងនាំមកនូវសុខសន្តិភាពជូនសង្គម និងប្រជាជនកម្ពុជាឱ្យរីកចម្រើន រុងរឿង សម្បូរសប្បាយមកដល់បច្ចុប្បន្ន។  

ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត អភិបាលខេត្ត បានអបអរសាទរ និងសម្តែងនូវការកោតសរសើរដល់ប្អូនៗ ក្មួយៗយុវជនទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សារៀនសូត្រ តំបន់ប្រវត្តិសាស្ត្រកោះថ្ម តំបន់X16  ស្តូបវិមាន ២ធ្នូ នាពេលនេះ ដែលគ្រូឧទ្ទេសនឹងធ្វើបទបង្ហាញអំពីដំណើរ និងប្រវត្តិសាស្ត្រពិតប្រាកដរបស់កម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍។

ទសន្សៈកិច្ចសិក្សាទៅកាន់តំបន់ទាំង២ សំខាន់ៗខាងលើនេះ គឺក្រោមគំនិតផ្តួចផ្តើម និងគាំទ្រថវិកាទាំងស្រុងពីសំណាក់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តាំងពីឆ្នាំ២០២០មក មានរយៈពេល ០៣ឆ្នាំ​ មកហើយ ក្នុងគោលបំណងសំខាន់បំផុតនោះ គឺដើម្បីយុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រពិត ក្នុងការតស៊ូបូជាសាច់ស្រស់ឈាមស្រស់យកអាយុជីវិតមកប្តូរ នាំយកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើងទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ