វគ្គបណ្ដុះបណ្ដាលស្ដីពី "គោលការណ៍ជាសកល នៃអភិបាលកិច្ចល្អ ការតម្រង់ទិសសមាជិក​ក្រុមប្រឹក្សាទើបចូល​កាន់តំណែងថ្មី"
October 18, 2018 អ្នកទស្សនា :

     ថ្ងៃព្រហស្បតិ៍ ០៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅ​សាល​ប្រជុំសាលាខេត្តកោះកុង សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តបានរៀបចំវគ្គបណ្ដុះបណ្ដាល ដល់ក្រុម​ប្រឹក្សា​ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ នូវវគ្គបណ្ដុះបណ្ដាលស្ដីពី "គោលការណ៍ជាសកល នៃ​អភិបាលកិច្ចល្អ ការតម្រង់ទិសសមាជិកក្រុមប្រឹក្សាទើបចូលកាន់តំណែងថ្មី"។

     វគ្គបណ្ដុះបណ្ដាលនេះដែលផ្ដោតសំខាន់ទៅលើចំណុចសំខាន់មួយចំនួនរួមមាន៖ ១-កំណត់ពីលក្ខណៈនៃ​សង្គមដ៏ល្អ និងតួនាទី នៃតួអង្គផ្សេងៗនៅក្នុងការបង្កើតសង្គមល្, ២-ការយល់ដឹងពីអភិបាលកិច្ចល្អ, ៣-បង្កើន​ការ​យល់ដឹងពីតួអង្គសំខាន់ៗនៅក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងទស្សនាទានអភិ​បាលកិច្ចតាមបែប​ប្រជា​ធិប​តេយ្យ, ៤-និយមន័យគណនេយ្យភាព និងគណនេយ្យភាពសង្គម, ៥-ការបង្កើតការយល់ដឹង​ពីក្រប​ខ័ណ្ឌ​អនុវត្ត​គណនេយ្យភាពសង្គមនៅកម្ពុជា៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ