រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីប្រកាសចូលកាន់មុ​ខ​តំណែង​​ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
January 19, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣នេះ សាលាខេត្ត មានរៀបពិធីប្រកាសចូលកាន់មុ​ខ​តំណែង​​ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ក្រោមអធិបតី​ភាព​ឯកឧត្ដម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណា​ង​ដ៏​ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំ​ណ​​ង់ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអ​ភិបា​លខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោក លោកស្រីប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញាខេត្ត ឯកឧត្ដមសាកលវិទ្យាធិការ​សាកលវិ​ទ្យា​ល័យស្វាយរៀង តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពមេធាវីប្រចាំរដ្ឋបាលខេត្ត អភិបា​​ល​ក្រុង ស្រុក ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលនៃរដ្ឋបាលក្រុង ស្រុក និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង បានសម្ដែង​នូវ​កា​​រកោត​សរសើ​រ និងថ្លែងនូវការអរគុណ ចំពោះលោក គឹម ពិសិដ្ឋ ដែលក្នុងរយៈពេល ២៨ឆ្នាំ បម្រើ​ការ​ងារជាមន្រ្តីសុរិ​​យោ​ដីក្នុងមូលដ្ឋានខេត្តស្វាយរៀង និងក្នុងនាមជាប្រធានមន្ទីររៀបចំដែនដី នគរូ​បនី​យកម្ម សំណង់ និងសុរិយោដីខេត្ត រយៈពេល ១០ឆ្នាំកន្លងមកនេះសហការ និងមានទំនា​ក់​ទំនងយ៉ាង​ល្អប្រសើរជា​មួយ​រដ្ឋ​បាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អា​វុធគ្រ​ប់​ប្រ​ភេទ ក្នុងការអនុវត្តនិងដឹកនាំការងារជំនាញទាំងលើការងារចុះបញ្ជីដីធ្លី ការកសាងផែនការប្រើប្រា​ស់​ដីធ្លី ការសម្របសម្រួលក្នុងកិច្ចការសម្បទានដីសង្គមកិច្ច ការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ជាពិសេសលើការងារសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី ដែលទាំងអស់នេះ គឺពិតជាបានចូល​រួមចំ​ណែ​កយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវ​​ត្ថិភាព​​ក្នុងការ​កា​ន់​​កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនកំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរ៍ភាព និង​សុខដុមនីយកម្ម និងសូមយកឱកាសនេះ ជូនពរឲ្យលោកទទួលបាននូវជោគជ័យ និងសម្រេចបាននូ​វស្នា​ដៃ លទ្ធផល និ​ងសមិទ្ធផលល្អៗបន្ថែមទៀតក្នុងមុខនាទីនេះនៅកន្លែងថ្មីនាពេលខាងមុខ ដើម្បីប​ម្រើ​ឲ្យឧ​ត្ដមប្រយោជន៍ជាតិ និងប្រជាជន ។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត មានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកប្រធានមន្ទីរថ្មី  និង​បំពេញតួនាទីភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិត​បទដ្ឋានគតិ​យុត្តនានាជាធរមាន​ប្រក​បដោ​​យ​សុឆន្ទៈ បុរេសកម្ម អន្តរសកម្ម និងការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវអភិក្រ​មទាំ​​ង​៥យ៉ាង “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”ដើម្បីពង្រឹងយន្តការ និងប្រ​​សិទ្ធភាព នៃ​កា​រដឹកនាំគ្រប់គ្រងមន្ទីរធានាឲ្យបាននូវអភិបាលកិច្ចល្អ និងមានសុខដុមនីយកម្មក្នុងអង្គភាពប្រកបដោ​យ​កិ​ច្ចសហការ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អប្រសើរ ។

សូមជម្រាបជូនថា យោងប្រកាសលេខ០០២ដនស/ប្រកចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ របស់ក្រសួ​ង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចតែងតាំងលោក ម៉ិញ ស៊ីចាយ ជាប្រធានម​ន្ទីរ​រៀ​ប​ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង ជំនួសលោក គឹម ពិសិដ្ឋ ដែលត្រូ​វផ្ទេ​រ​ភារកិច្ចទៅជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង 

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ