ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់បម្រើ សេវាល្អប្រចាំឆ្នាំ២០២២នៅខេត្តព្រះសីហនុ
January 19, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់បម្រើ សេវា ល្អប្រចាំឆ្នាំ២០២២នៅខេត្តព្រះសីហនុ នៅសាលពិភពមង្គល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមលោក លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីរាជការ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាល ជាមួយ មន្ត្រី រាជការ ក្រុមប្រឹក្សាឃុំ សង្កាត់មកពី ២៩ឃុំ សង្កាត់នៅក្នុងខេត្តព្រះសីហនុ ដោយសារការខិត ខំ ប្រឹងប្រែងបំរើសេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយ ជ័យលាភីដែលកើតឡើងពីការខិតខំប្រឹងប្រែងការអនុវត្តតួនាទីភារកិច្ចតាមដែនសមត្ថកិច្ច ក្នុងការប្រើ ប្រាស់តាមបណ្តាញសង្គមនៅតាមឃុំ សង្កាត់នីមួយ។

ឯកឧត្តមអភិបាលខេត្ត អបអរសាទរជ័យលាភីឃុំ សង្កាត់ទាំង៣ ខេត្តព្រះសីហនុ បានដាក់ឱ្យដំណើ រការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២កន្លង មក នូវសេចក្តីណែនាំលេខ ០១៦/២២ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក លោកស្រីជាមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល ត្រូវចេះឈ្វេងយល់បន្ថែម ស្តីពីការបំរើសេវាសាធារណតាមយន្តការច្រក ចេញចូលតែមួយជូនប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ហើយថ្ងៃនេះយើងបានធ្វើការជួបជុំគ្នាក្នុងការ លើកទឹកចិត្ត នៃការខិតខំបំរើសេវាសាធារណនៅឆ្នាំ២០២២ មានរយៈពេលជាង ៤ខែកន្លងមកនេះ ប្រសិនបើយើងមិនចេះប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ចេញនូវគោលនយោបាយប្រកប ដោយប្រសិទ្ធិភាព ប្រសិទ្ធិផល តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន។

ក្រោយរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើការ និងបើកសេដ្ឋកិច្ចសង្គមឡើងវិញកាលពីចុងឆ្នាំ២០២១ នេះជាមោទនភាពដែលកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ១៩។ ហើយចលនាប្រឡងប្រណាំងក្នុងច្បាប់ពុំមា ននោះទេ ក៏ប៉ុន្តែច្បាប់បានដាក់ចេញនូវគោលការបំរើសេវាសាធារ ណជូនប្រជាពលរដ្ឋនៅតាម អង្គភាព ច្រកចេញចូលតែមួយ បងប្អូនបន្តខិតខំចូលរួមក្នុងការប្រឡងប្រណាំងនាពេលនេះ និងផ្តល់រង្វាន់ លើក ទឹកចិត្តក្នុងការបំរើសេវាសាធារណនៅតាមច្រកចេញចូលតែមួយក្រុង ស្រុក ឃុំ សង្កាត់បន្តទៀត។

សូមលោកមេឃុំ ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ត្រូវខិតខំបំរើសេវាសាធារណបន្តទៀត ទន្ទឹមនោះក៏មានការ ចូលរួមពីក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនរបស់យើងក្នុងការបំរើសេវាសាធារណ ឱ្យកាន់តែល្អប្រសើរថែម ទៀត យើងត្រូវចេះស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានថាតើពួកគាត់ត្រូវការអ្វី មាន បញ្ហាអ្វី ដើម្បីដោះស្រាយ និងយល់ពីអារម្មណ៍របស់ប្រជាពលរដ្ឋ និងសំណូមពរប្រជាពលរដ្ឋនៅតាម ភូមិ ឃុំ សង្កាត់ ម្យ៉ាងទៀតការបង្ហោះតាមការចូលឡាចនៅតាមភូមិ ឃុំ សង្កាត់ ដើម្បីឆ្លុះបញ្ចាំងពី ការ គាំទ្រពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានររបស់ខ្លួន ចលនាប្រឡងប្រណាំងនាពេលនេះ គឺដើម្បីឱ្យប្រជា ពលរដ្ឋជាអ្នកវាយតម្លៃ និងការគាំទ្រពីប្រជាពលរដ្ឋ ហើយការខិតខំប្រឹងប្រែងរបស់អស់លោក លោក ស្រីពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍឱ្យបានពេញលេញ ដូច្នេះយើងត្រូវក្តាប់ឱ្យបាននូវ បញ្ហានេះ ត្រូវចេះស្តាប់មតិយោបល់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាវិធានការដែលល្អបំផុត សម្រាប់ពួកគាត់ជាអ្នកពឹងពាក់មន្ត្រីមូលដ្ឋានរបស់យើង។

ឯកឧត្តម សង្ឃឹមថា នៅឆ្នាំ២០២៣ ការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់ បំរើសេវាល្អទទួល បានលទ្ធផលផ្លែផ្កាបន្ថែមទៀត ដូច្នេះមេឃុំ ចៅសង្កាត់ ស្មៀន និងប៉ុស្តិ៍រដ្ឋបាលត្រូវចេះសហការគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋានជូនពួកគាត់ឱ្យមានទំនុកចិត្ត ហើយលទ្ធផលនៃកា រប្រឡងប្រណាំងឃុំសង្កាត់ដែលទទួលបានចំណាត់ថ្នាក់នាពេលនេះ ជាសួចនាករថ្មីមួយទៀត សម្រាប់យើងទាំងអស់គ្នាបំពេញតួនាទី ភារកិច្ចកាន់តែល្អប្រសើរនៅពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហ​នុ

   

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ