ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ​២០២២ និងលើកទិសដៅ​អនុវត្តការងារបន្តឆ្នាំ២០២៣
January 19, 2023 អ្នកទស្សនា :

ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាកា​រ​ឯកភាព​ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅ​អនុវត្តការងារបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តក្រចេះ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជម្រុញណែនាំដល់គណៈបញ្ជាការឯកភាពស្រុកក្រុងទាំងអស់ ត្រូ​វរួមសហការក្នុងការចុះពិនិត្យ និងរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅតាមចំនុចទីប្រជុំជនលក់ដូរ មានផ្សារ និងតូបផ្ទះប្រជាពលរដ្ឋជាប់ផ្លូវសាធារណ: ជាពិសេសក្នុងក្រុងតែម្តង ដើម្បីឲ្យមានសោភ័ណ្ឌ​ភាព សម្រួលចរាចរណ៍ចេញចូល និងងាយស្រួលក្នុងការសង្គ្រោះពេលមានហានីភ័យ និងចុះផ្សព្វផ្សា​យ​ដល់មូលដ្ឋានប្រជាពលរដ្ឋអំពីបញ្ហាគ្រឿងញៀន និងក្មេងទំនើងជាដើម ដើម្បីក្រើនរំលឹកឲ្យចូលរួម​គោ​រពអនុវត្តន៍ និងទប់ស្កាត់អំពីបញ្ហាទាំងអស់នេះ ស្របទៅនឹងគោលនយោបាយ​ភូមិឃុំមានសុខ​សុវត្ថិភាព ។

ឯកឧត្តម វ៉ា ថន បន្តថាគ្រប់គណ:បញ្ជាការឯកភាពអស់ ត្រូវបន្តពង្រឹងការងារសន្តិសុខស​ណ្តាប់​ធ្នាប់មូ​ល​ដ្ឋានរបស់ខ្លួន ចាប់ពីពេលទៅដើម្បីឆ្ពោះរក្សាឲ្យបាននូវសភាពការណ៍​សម្រាប់ការបោះឆ្នោតនា​ពេល​ខាន​មុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅមានទំនុកចិត្ត និងសប្បាយចិត្ត ជាមួយគោលនយោ​បាយដឹក​នាំរ​​បស់រាជរដ្ឋាភិបាល ក្រោមដំបូលសន្តិភាព ។
ហើយត្រូវចុះពិនិត្យចំពោះបញ្ហាអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព ខុសថ្ងៃខែឆ្នាំ និងអក្ខរាវិរុទ្ធ ដើម្បីស្រង់ទិន្នន័យទាំងអស់នោះ យកមកធ្វើការកែតម្រូវដើម្បីឲ្យទាន់ពេលវេលានិ​ងបានប្រើប្រា​ស់ក្នុ​ងពេលបោះឆ្នោត និងត្រូវចុះផ្សព្វផ្សាយដល់មូលដ្ឋានប្រជាពលរដ្ឋ ឲ្យពួកគាត់បានដឹង និងឃើញអំពី​សមិ​ទ្ធ​ផលដែលរដ្ឋាភិបាល បានកសាងនិងកំពុងបន្តធ្វើកសង និងជាពិសេសគឺផ្សព្វផ្សាយឲ្យ​ដឹង​អំពី​ការយ​​កចិត្តទុកដាក់ពីរដ្ឋាភិបាល ទៅប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ អំពីបញ្ហាគ្រោះមហន្តរាយនានា និងបញ្ហាសុខភាពជាសាធារណ: គឺជំងឺកូវីដ-១៩ ដោយក្នុងនោះ​​បា​ន​ផ្តល់​​ប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ ក៏ដូចជាស្បៀង និងសម្ភារ:ប្រើប្រាស់់មួយចំនួនរៀងរាល់ខែផងដែរ ។

ក្នុងនោះដែរ ឯកឧត្តម ក៏បានជម្រុញដល់ក្រុងស្រុកទាំងអស់ ជួយផ្សព្វផ្សាយណែនាំដល់​ម្ចាស់សិប្ប​កម្មដែ​លមានទុនក្រោម២ម៉ឺនដុល្លាអាមេរិក សូមមកចូលរួមដាក់ពា​ក្យស្នើសុំបន្តអាជ្ញាប័ណ្ណរបស់ខ្លួន ដើម្បីភាពស្របច្បាប់ ។

គូសបញ្ជាក់ថា ៖ កិច្ចប្រជុំមានរបៀបវារៈចំនួន៣ គឺ-ពិនិត្យសេចក្តីព្រាងរបាយការណ៍ៈ-ពិនិត្យ​​លើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងពិនិត្យលើការងារបង្ក្រាបបទល្មើសព្រៃឈើ និងការគ្រ​ប់គ្រងធនធានធម្មជាតិ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ