រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំ ស្តីពីសំណើរបស់ប្រជាពលរដ្ឋ ស្នើសុំបង្កើតសហគមន៍តំបន់ការពារពោធិ៍បឹង
January 19, 2023 អ្នកទស្សនា :

នាថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំ ស្តីពីសំណើរបស់ប្រជាពលរដ្ឋ ស្នើសុំបង្កើតសហគមន៍តំបន់ការពារពោធិ៍បឹង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំសហការី ជួបពិភាក្សាការងារជាមួយលោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្តីពីសំណើរបស់ប្រជាពលរដ្ឋ ស្នើសូមបង្កើតសហគមន៍តំបន់ការពារពោធិ៍បឹង ដែលមានផ្ទៃទំហំ ៣,៣១២ហិកតា ស្ថិតនៅក្នុងភូមិកំលតពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

ជាលទ្ធផល នៃជំនួបកិច្ចប្រជុំខាងលើនេះ ក្នុងនាម លោកជំទាវ ជាអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលកន្លងមកជាដៃគូអភិវឌ្ឍន៍ ដែលមានកិច្ចសហការប្រសើរ ក្នុងកិច្ចគាំពារវិស័យបរិស្ថាន ក្នុងភូមិសាស្រ្តខេត្ត។ ជាការឆ្លើយតបនឹងក្តីបារម្មណ៍ ក៏ដូចជា គោលជំហររបស់អង្គការ លោកជំទាវអភិបាលខេត្ត នឹងចាត់សហការី ជួយសម្របសម្រួល និងពិភាក្សាបន្ថែមជាមួយក្រសួងស្ថាប័ន មន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធ អំពីអាទិភាពក្នុងការបង្កើតសហគមន៍ តំបន់ការពារពោធិ៍បឹងនេះ ដោយហេតុថាទីតាំង ដែលស្នើសុំនោះ មិនស្ថិតនៅក្នុងផ្ទៃដីដែលត្រូវបានកាត់ឆ្វៀល ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ កាន់កាប់ដោយរដ្ឋបាលខេត្ត ពោលគឺ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ដែលបាននឹងកំពុងអនុវត្តន៍គម្រោងឥណទានកាបូន (Red++)៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ