អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីដោះស្រាយផលប៉ះពាល់លើគម្រោងផ្លូវជាតិលេខ៤១
January 19, 2023 អ្នកទស្សនា :

តាកែវ ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានជាប់ពាក់ព័ន្ធ ដើម្បីដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ លើគម្រោងជួសជុលផ្លូវជាតិលេខ៤១ ក្នុងភូមិសាស្រ្តស្រុកត្រាំកក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានជំរុញឱ្យមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការជាមួយ ក្រុមហ៊ុន រួមជាមួយអាជ្ញាធរស្រុក និងភូមិឃុំ ចុះទៅពិនិត្យជាក់ស្តែងទាំងអស់គ្នាជាមួយប្រជាពលរដ្ឋ ហើយធ្វើការសិក្សាឱ្យបានច្បាស់លាស់លើផលប៉ះពាល់ នៅក្នុងការសាងសង់ផ្លូវជាតិលេខ៤១នេះ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា អាជ្ញាធរមូលដ្ឋាន ត្រូវកោះហៅប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់លើការជួសជុលផ្លូវជាតិលេខ៤១នេះ ធ្វើការប្រជុំផ្សព្វផ្សាយជាចំហ និងដោះស្រាយលើករណីនេះជាបន្ទាន់ ដើម្បីមានវិធានការដោះស្រាយជូនពួកគាត់ឱ្យបានសមស្រប និងទាន់ពេលវេលា។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤១នេះ ជាផ្លូវមួយដែលអាចជួយសម្រួលដល់ការធ្វើដំណើរ និងជាផ្លូវសម្រាប់ដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តជាប់ព្រំប្រទល់ រួមមាន ៖ ខេត្តតាកែវ កំពត  កំពង់ស្ពឺ និងកណ្តាល៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ