ខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ
October 18, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅខេត្តកំពង់ឆ្នាំង មានរៀបចំប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី០១ តុលា ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយការចូលរួមពី​មន្ត្រីរាជការ​ចូលនិវត្តន៍ ចំនួន ៦១៧នាក់ផងដែរ។

    ឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងថា យើងត្រូវធ្វើអំពើល្អតាមគំរូរៀមច្បងជំនាន់មុន និងយកចិត្តទុក​ដាក់​ចំពោះពួកគាត់ដែលជាមនុស្សចាស់ជំនាន់មុន នោះក្មេងជំនាន់ក្រោយ ក៏នឹងធ្វើអំពើល្អដាក់​យើងវិញដែរ នៅពេលយើងចូលដល់វ័យចាស់ គឺមនុស្សចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់ឡើយ ។ ឯកឧត្តម បានបន្តថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ក្នុងឱកាស ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ២០១៨ បានកំណត់អោយ ក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា ត្រូវបង្កើនការ​យកចិត្តទុកដាក់ និងគាំទ្រគ្រប់មធ្យោបាយដើម្បី លើកស្ទួយសុខមាលភាពដល់ មនុស្សចាស់ អោយបាន​កាន់តែល្អប្រសើរឡើង។ គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ សូមចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់ចាស់ជរា ពិសេសចាស់ជរាជនពិការ សូមជួយគាំទ្រ ការបង្កើតអោយមានសមាគមន៍​មនុស្សចាស់ នៅតាមមូលដ្ឋាន និងសូមចូលរួមថែរក្សា មនុស្សចាស់ជរាពិការ និងគ្មានទីពឹង អោយមាន​ការហូបចុកគ្រប់គ្រាន់ និងមានកន្លែងស្នាក់នៅសមរម្យ ។

    លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង បានលើក​ឡើងថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០១៨នេះ បានកំណត់យក ប្រធានបទ « សមាគមន៍មនុស្សចាស់ គឺជាយន្តការដ៍សំខាន់ក្នុងការចូលរួមបង្កើនសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ គ្រួសារ សង្គមជាតិ»៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ