ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញផ្សព្វផ្សាយ និងណែនាំពីការទន្រ្ទានដីព្រៃឈើខុសច្បាប់ នៅតំបន់ដីសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង
January 19, 2023 អ្នកទស្សនា :

តាកែវ៖ នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយ និងណែនាំពីការទន្ទ្រានដីព្រៃឈើខុសច្បាប់ នៅតំបន់ដីសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា និងឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ក៏បានធ្វើការណែនាំទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួបរួមគ្នាការពារតំបន់ព្រៃឈើសហគមន៍របស់ខ្លួន ឱ្យបានគង់វង្សជានិច្ចនិរន្តរ៍ ពោលត្រូវការពារមិនឱ្យមានជនខិលខូចយកមកធ្វើជាកម្មសិទ្ធិឡើយ ព្រោះទីតាំងតំបន់សហគមន៍ព្រៃឈើត្រពាំងធំខាងត្បូងនេះ អនាគតប្រាកដជាក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ក្នុងនោះបងប្អូនក្នុងសហគមន៍ និងទទួលបានផលប្រយោជន៍សម្រាប់ច្រើនពីព្រៃឈើសគមន៍នេះផ្ទាល់តែម្តង៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ