ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ចើញសម្ភោធអគាសិក្សាថ្មី១ខ្នងក្នុង​សាលា​បឋម​សិក្សាសំអាង
January 18, 2023 អ្នកទស្សនា :

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ អគារសិក្សាចំនួន១ខ្នងមានចំនួន៥បន្ទប់ក្រោមជំនួយគាំទ្ររបស់​អង្គការផ្លែនអន្តរជាតិកម្ពុជា(Plan International Cambodia)ត្រូវបានសម្ពោធដាក់ឲ្យប្រាស់ជាផ្លូវ ការក្រោម​​​អធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ការសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន១ខ្នង មាន៥បន្ទប់នេះធ្វើឡើងក្នុងបរិវេនសាលាបឋមសិក្សាសំអាង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គការផ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង លោកអភិ​បាល​ស្រុកថាឡាបរិវ៉ាត់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋភូមិសំអាង ជាច្រើននាក់។

ឯកឧត្តម ស្វាយ សំអ៊ាង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែ​ន​កម្ពុជា​ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ។ ក្នុងឱកាសនោះដែរឯកឧត្តម អភិបា​លខេត្ត បានវាយតម្លៃខ្ពស់និងកោតសរសើដល់អង្គការផ្លែនអន្ត​រជាតិដែលបាន​តែងតែ​ជួយ​គាំ​ទ្រអភិវឌ្ឍន៍មូលដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង ជាក់ស្តែងសមិទ្ធផលដែលទទួលបាននាពេលនេះបា​ន​បង្ហាញពីការខិតខំប្រឹងប្រែងចូលរួមគាំទ្រអភិវឌ្ឍន៍មូលដ្ឋានពីសំណាក់អង្គការផ្លែនអន្តរជាតិឲ្យមានភាពរីចំរើនខាងផ្នែកអប់រំឲ្យកាន់តែប្រសើរ។លោកថាអង្គការផ្លែនអន្តរជាតិជាអង្គការមួយដែលបានជួយអភិវឌ្ឍន៍មូលដ្ឋានបានច្រើនទាំងវិស័យអប់រំ  និងសុខាភិបាលក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថាកត្តាដែលអាចនាំឲ្យមានអង្គការក្រៅរដ្ឋាភិបាលឬអង្គការដៃគូអភិវឌ្ឍន៍បានចូលរួមកសាងសមិទ្ធផលនិងចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាននេះគឺមកពីកត្តាសន្តិភាពដែលយើងមិនអាចកាត់ថ្លៃបាន ។ ប្រសិនបើគ្មានសន្តិភាពទេ យើងក៏មិនអាចអភិវឌ្ឍន៍​សហគមន៍ ភូមិ/ឃុំ/​ស្រុក និងប្រទេសជាតិឲ្យមានភាពរីកចំរើនបានដែរ ដូចនេះទោះក្នុងតម្លៃណាក៏ដោយយើងត្រូវរួមគ្នាកា​រពារ​សន្តិភាពនេះឲ្យបាននៅគង់វង់ជានិរន្តន៍៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ