អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលើកទិសដៅអនុវត្តន៍ការងារបន្ដ
January 18, 2023 អ្នកទស្សនា :

រដ្ឋបាលខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលើកទិសដៅអនុវត្តន៍ការងារបន្ត ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំកងកម្លាំង មន្ទីរអង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះបានពិភាក្សា និងជម្រុញការងាររៀបចំកងកម្លាំងសមត្ថកិច្ច សម្រាប់ត្រៀមការពារសន្តិសុខនៅតាមការិយាល័យបោះឆ្នោតទូទាំងខេត្ត ការងារត្រួតពិនិត្យរបាយការណ៍ ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំរបស់រដ្ឋបាលខេត្ត ការងារជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការងារសំខាន់ៗមួយចំនួនទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ