អភិបាលរាជធានីភ្នំពេញ អនុញ្ញាតជូន ឯកឧត្ដម Sudirman Haseng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅសាលារាជធានីភ្នំពេញ ចូលជួបសម្ដែងការគួរសម និងជម្រាបលា
January 18, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ អនុញ្ញាតជូន ឯកឧត្ដម Sudirman Haseng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅសាលារាជធានីភ្នំពេញ ចូលជួបសម្ដែងការគួរសម និងជម្រាបលា។

ឯកឧត្ដម ឃួង ស្រេង បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិកម្ពុជារហូតធ្វើអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម បញ្ជាក់ថា​ ជាមួយនឹងគុណបំណាច់នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចដាក់ឈ្មោះផ្លូវ ២ខ្សែ ជូនថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូនេស៊ីនេះផងដែរ។

ក្រោយពីបានជួបសម្តែងការគួរសម និងជម្រាបលារួច ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម Sudirman Haseng ក៏បានចុះទៅពិនិត្យទីតាំងផ្លូវ ដើម្បីដាក់ឈ្មោះវិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas) ជាឈ្នោះផ្លូវ ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្ដម ឃួង ស្រេង បន្តថា ក្រោយពីមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានកសាងផ្លូវ ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌជ្រោយចង្វា ដើម្បីរំដោះចរាចរណ៍ ពិសេសរំដោះចរាចរណ៍ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្ដម Sudirman Haseng បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះដំណឹងដ៏ល្អបំផុត ដែលផ្លូវនៅរាជធានីភ្នំពេញចំនួន ២ខ្សែ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឈ្មោះ របស់ថ្នាក់ដឹកនាំប្រទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺវិថីស៊ូកាណូ (Jalan Soekarno) និងវិថីអាលីអាឡាតាស់ (Jalan Ali Alatas)។

បន្ថែមពីនេះ ឯកឧត្ដម Sudirman Haseng ក៏បានមានប្រសាសន៍លើកឡើងពីការរីកចម្រើនយ៉ាងឆាប់រហ័ស របស់រាជធានីភ្នំពេញផងដែរ ដោយលោកបានបញ្ជាក់ថា៖ រាជធានីភ្នំពេញ មុនលោកមកកាន់តំណែងជា ឯកអគ្គរដ្ឋទូត អគារខ្ពស់ៗអាចរាប់បានដោយម្រាមដៃ តែពេលនេះ អគារខ្ពស់ៗបានរីកដូចផ្សិត មិនអាចរាប់ដោយម្រាមដៃបានដូចមុននោះទេ៕

ប្រភព៖​ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ