ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង បណ្ដាលឱ្យលិចស្រូវ និងដំណាំផ្សេងៗ របស់ប្រជាកសិករ
January 18, 2023 អ្នកទស្សនា :

ខេត្តតាកែវ៖ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង បណ្ដាលឱ្យជន់លិចដំណាំស្រូវ ឬផលដំណាំផ្សេងៗរបស់ប្រជាកសិករ ក្នុងភូមិសាស្ត្រក្រុងដូនកែវ ស្រុកទ្រាំង ស្រុកសំរោង និងស្រុកអង្គរបូរី ប្រមាណជា ១ម៉ឺនហិកតា។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានសម្ដែងការចូលរួមសោកស្ដាយចំពោះការជន់លិចផលដំណាំស្រូវរបស់ពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀងជាយថាហេតុ កើតឡើងពីគ្រោះធម្មជាតិនេះ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញទាំងអស់ ត្រូវចុះពិនិត្យមើលផ្ទាល់ ជាមួយប្រជាកសិករ ដើម្បីឱ្យបានដឹងច្បាស់ពីផលប៉ះពាល់ នៃការខូចខាតផលដំណាំរបស់ប្រជាកសិករ និងត្រូវរាយការណ៍ផ្ទាល់ៗមកអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីមានវិធានការទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ