ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ នៅវិទ្យាល័យ ទេពប្រណម្យ ក្នុងស្រុកពញាឮ
January 17, 2023 អ្នកទស្សនា :

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ នៅវិទ្យាល័យ ទេពប្រណម្យ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរស្រុកពញាព្ធ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

នាឱកាសនោះ ឯកឧត្តម តាំង ម៉េងលាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនម្នាក់ត្រូវចេះលេងកីឡាយ៉ាងតិចមួយប្រភេទ ដើម្បីជួយលើកស្ទួយវិស័យកីឡាក្នុងខេត្តកណ្ដាល ឱ្យមានការរីកចម្រើន ជៀសឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

ឯកឧត្ដម បានបញ្ជាក់ថា ថ្ងៃនេះ ជាថ្ងៃដែលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រារព្ធពិធីសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ នៅគ្រប់រាជធានី-ខេត្តទាំ២៥ ព្រមៗគ្នាក្នុងថ្ងៃតែមួយ ហើយសម្រាប់ពិធីសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ នៅស្រុកពញាឮ នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជួយលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យមានការរីកចម្រើនដូចបណ្ដាប្រទេសក្នុងតំបន់ និងលើសកលលោក ។

ឯកឧត្ដម បានបញ្ជាក់បន្តថា កីឡាបាល់ទាត់ ត្រូវបានប្រជាជនលើពិភពលោកចូលចិត្ត និងពេញនិយមជាងគេ ក្នុងនោះ វិស័យបាល់ទាត់កម្ពុជា ក៏បានចូលប្រឡូកក្នុងតំបន់ធ្វើឱ្យបណ្ដាប្រទេសភាគច្រើនចាប់អារម្មណ៍ និងកោតសរសើរផងដែរ ព្រោះក្នុងរយៈពេលដ៏ខ្លី កម្ពុជាអាចបណ្ដុះបណ្ដាលបាននូវធនធានកីឡាករ កីឡាការិនី បាល់ទាត់ល្អៗជាច្រើន។

លោក ចេង សំអុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកណ្ដាល បានមានប្រសាសន៍ថា ខេត្តកណ្ដាល ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំណត់យកទីតាំងហ្វឹកហាត់ចំនួន ២កន្លែងគឺ៖ ទី១-មានទីតាំងនៅក្នុងក្រុងតាខ្មៅ និងទី២ នៅក្នុងវិទ្យាល័យទីប្រណម្យ។

លោក បានបន្តថា ក្រុមកីឡាបាល់ទាត់ខេត្តកណ្ដាល គ្រប់កម្រិតបានចូលរួមប្រកួតជម្រើសជើងឯកថ្នាក់ជាតិ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជារៀងរាល់ឆ្នាំ ដែលជាលទ្ធផល កាលពីឆ្នាំ២០១៨ ផ្នែកយុវជនបាល់ទាត់អាយុក្រោម ១៨ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ហើយក្រុមបាល់ទាត់ស្ត្រី ក៏ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ