រដ្ឋបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្តដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងគណៈគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ
January 17, 2023 អ្នកទស្សនា :

រសៀលថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៣ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ និងគណៈគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ ខេត្តក្រចេះ និងការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាល-អភិបាលរងស្រុក/ក្រុងទាំង៦ និងមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្តផងដែរ ។

ឯកឧត្តម គង់ គីមនី អភិបាលរងខេត្តក្រចេះ បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្រុក-ក្រុង រួមទាំងផ្នែករដ្ឋបាលព្រៃឈើ ផ្នែករដ្ឋបាលជលផល និងមន្ទីរបរិស្ថាន ត្រូវរួមសហការចុះអន្តរាគមន៍ចាត់ វិធានការបង្រ្កាប់ទប់ស្កាត់ ចំពោះបុគ្គលមួយចំនួនដែលកំពុងឆ្លៀត ឱកាសប្រព្រឹត្តបទល្មើស ធនធាន ធម្មជាតិ ក្នុងតំបន់ការពារ និងតំបន់អភិរក្សតំបន់ទេសចរសត្វផ្សោតទន្លេមេគង្គ  ដែលស្ថិតនៅក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ដោយត្រូវចាត់វិធានការណ៍ឲ្យបានហ្មត់ចត់ ព្រមទាំងការទន្ទ្រានដីយកដីធ្វើជាកម្ម សិទ្ធក្នុងតំបន់ការពារ និងអភិក្សផងដែរ ។

ឯកឧត្តម គង់ គីមនី ប្រធានអង្គប្រជុំ មានប្រសាសន៍រំលឹកបន្ថែមថាកាលពីថ្ងៃ ២៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ គណៈកម្មការបង្រ្កាបបទល្មើសធនធានជាតិថ្នាក់ជាតិ បានចង្អុលបង្ហាញថា ៖ រាល់បទ ល្មើសព្រៃឈើ សត្វព្រៃ រ៉ែ និងអ្វីដែរប៉ះពាល់ដល់ធនធានធម្មជាតិ អជ្ញាធរមានសមត្ថកិច្ច ត្រូវតែ ទប់ស្កាត់ និងបង្ក្រាប់ឲ្យខានតែបាន ដោយត្រូវអនុវត្តតាមសេចក្ដីណែនាំលេខ.០៥ ស្ដីពីវិធានកា រចាំបាច់នានាក្នុងការពង្រឹង ការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសវិស័យព្រៃឈើ តាមរយៈការ ជម្រុញឲ្យមានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគិតិយុត្ត ក៏ដូចជាការបែងចែកបំពេញសមត្ថកិច្ច របស់ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាកជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីធានានូវការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្ដរភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិ ។

ឯកឧត្តមអភិបាលរងខេត្ត បន្ដទៀតថា ៖ ក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរដែន សមត្ថកិច្ចគ្រប់គ្រង រាល់ការការពារនិអភិរក្សព្រៃឈើទាំងអស់ អោយស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ ក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានដាក់បញ្ចូលតំបន់ព្រៃឈើ មួយចំនួន អោយក្លាយជាតំបន់ការពារធម្មជាតិ ស្របពេលនៃការផ្ទេរសមត្ថកិច្ចគ្រប់គ្រង បានជម្រុញ អោយមានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគិតិយុត្យនានា ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ