រដ្ឋបាលខេត្តតាកែវ រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់គ្រឿងញៀន
January 17, 2023 អ្នកទស្សនា :

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់គ្រឿងញៀន» ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជារងកងរាជអាវុធហត្ថខេត្ត ប្រធានពន្ធនាគារខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់គ្រឿងញៀន ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា អ្នកដែលមានតួនាទីភារៈកិច្ចទាំងអស់ កុំពាក់ព័ន្ធជាមួយគ្រឿងញៀន ព្រោះការអនុវត្តច្បាប់លើករណីគ្រឿងញៀន មិនបានគិតថា អ្នកមានឋានៈជាអ្វីឡើយ គឺត្រូវបង្ក្រាប និងដកហូត រួមជាមួយបង្កកទ្រព្យសម្បត្តិទាំងអស់។

ឯកឧត្តម បន្តថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ប៉ុន្តែបើគ្មានការចូលរួមពីប្រជាពលរដ្ឋ និងសហគមន៍នោះទេ ការងារនេះ និងមិនបានទទួលជោគជ័យឡើយ គឺតម្រូវឱ្យមានការចូលរួមសហការគ្រប់មជ្ឈដ្ឋាន អ្នកដែលពាក់ព័ន្ធទាំងអស់  ត្រូវចូលរួមទប់ស្កាត់នូវបញ្ហាគ្រឿងញៀន។

ឆ្លៀតឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ថ្នាក់ខេត្ត ស្រុក-ក្រុង ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអប់រំផ្សព្វផ្សាយ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ