អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារលើវិស័យទឹកស្អាត បរិស្ថាន និងអនាម័យជនបទ 
January 17, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារលើវិស័យទឹកស្អាត បរិស្ថាន និងអនាម័យជនបទ ជាពិសេសការអនុវត្តផែនការជំរុញឱ្យប្រជាពលរដ្ឋ នៅគ្រប់ភូមិ-ឃុំ ទូទាំងខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដើម្បីលើកកម្ពស់សុខមាលភាពសាធារណៈ អនាម័យក្នុងគ្រួសារ ទប់ស្កាត់បាននូវជម្ងឺដង្កាត់ផ្សេងៗ និងសម្រេចឱ្យបានការប្រកាសទទួលស្គាល់ខេត្តកំពង់ឆ្នាំងជាផ្លូវការ ថាជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ 

កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម អម សុភា អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីអភិវឌ្ឍន៍ជនបទ អភិបាល អភិបាលរងស្រុក ក្រុង មន្ត្រីជំនាញ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ