ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញអមដំណើរ សម្ដេចចៅហ្វាវាំង វរវៀងជ័យ គង់ សំអុល នាំយកព្រះរាជអំណោយចែកជូនប្រជារាស្ត្រ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសាមគ្គីមានជ័យ
January 16, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ស្រុក ឃុំ អញ្ជើញអមដំណើរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាំយកព្រះរាជអំណោយចែកជូនប្រជារាស្ត្រ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសាមគ្គីមានជ័យ ចំនួន ២១២គ្រួសារ។ 

ក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង បានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខរបស់ព្រះអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនប្រជារាស្ត្ររងគ្រោះ នៅក្នុងឃុំចំនួន៥ នៃស្រុកសាមគ្គីមានជ័យ និងព្រះរាជបណ្ដាំចូលរួមរំលែកទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតសមាជិកម្នាក់ដោយលង់ទឹក។ 

ព្រះរាជអំណោយដែលបានចែកជូនប្រជារាស្ត្ររងគ្រោះទាំង ២១២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម តង់១ ឃីត១ (មី ២កេស អាវយឺត១ មុង១ សារុង១ ភួយ១ ក្រម៉ា១ ម៉ាស់ ១ប្រអប់) និងថវិកា ៤០ម៉ឺនរៀល។ ចំពោះគ្រួសារដែលបានបាត់បង់ជីវិតសមាជិកម្នាក់ ទទួលបាន អង្ករ ៥០គីឡូក្រាម តង់១ ឃីត១ (មី ២កេស អាវយឺត១ មុង១ សារុង១ ភួយ១ ក្រម៉ា១ ម៉ាស់ ១ប្រអប់) និងថវិកា ៨០ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ