លោកជំទាវ មិថុនា ភូថង អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករ ដែលទទួលបានមេដាយ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២
January 14, 2023 អ្នកទស្សនា :

នាថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករ ដែលទទួលបានមេដាយ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ខេត្តកោះកុងកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយឡែក វិស័យកីឡាក៏ទទួលបានការគាំទ្រ និងទទួលបានលទ្ធផលដ៏ល្អប្រសើរ ជាក់ស្តែង ថ្ងៃនេះកីឡាបាល់ទាត់ទទួលបានមេដាយមាស២ មេដាយប្រាក់៤ និងមេដាយសំរឹទ្ធ ៥គ្រឿង ទាំងនេះគឺជាការខិតខំទាំងកីឡាករ និងគ្រូបង្វឹក។ លោកជំទាវ មិថុនា ភូថង សង្ឃឹមថាកីឡាករទាំងអស់ នឹងបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីចូលរួមប្រកួតនានាបន្តទៀតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ