លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញប្រគល់រង្វាន់ ជូនសិស្សទទួលបាននិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
January 14, 2023 អ្នកទស្សនា :

នាថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញប្រគល់រង្វាន់ ជូនដល់សិស្សទទួលបាននិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លោកជំទាវ អភិបាលខេត្ត បានគូសបញ្ជាក់ថា ប្អូនៗដែលទទួលបាននិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពិតជាសិស្សល្អ ជាមិត្តល្អ និងជាកូនល្អ ដែលប្អូនព្យាយាមខិតខំសិក្សារហូតទទួលបានជោគជ័យនាពេលនេះ លោកជំទាវសង្ឃឹមថាតាមរយៈការខិតខំរបស់ប្អូនៗ ពិតជានាំមកនូវមោទកភាព សម្រាប់ក្រុមគ្រួសារ និងខេត្តកោះកុងផ្ទាល់។

ជាមួយនឹងការគិតគូរយ៉ាងយកចិត្តទុកដាក់ ថ្នាក់ដឹកនាំខេត្ត ក៏បានឧបត្ថម្ភដល់សិស្សនិទ្ទេស A ដោយម្នាក់ៗទទួលបាន កំព្យូទ័រយួរដៃ ១គ្រឿង ថវិកា ៤លានរៀល និងម៉ូតូ ១គ្រឿងផងដែរ។ ក្រោយពីប្អូនៗទទួលបានលទ្ធផលល្អ និងការឧបត្ថម្ភនាពេលនេះប្អូនៗក៏មានឱកាសល្អទទួលបាននូវអាហារូបករណ៍ពីសាលាជាច្រើន ហើយអាចជ្រើសរើសយកជំនាញដែលខ្លួនពេញចិត្ត ដើម្បីទទួលបានចំណេះដឹងស្របតាមចំណង់ចំណូលចិត្តផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ