រដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធានរតនាគារខេត្តកោះកុង
January 13, 2023 អ្នកទស្សនា :

នាថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធានរតនាគារខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង បានមានប្រសាសន៍ថា ឯកឧត្តម អនុរដ្ឋលេខាធិការ លោក លោកស្រី គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បានជ្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល អំពីខេត្តកោះកុង ប្រជាពលរដ្ឋមានមុខរបរសំខាន់ៗដូចជា ធ្វើស្រែចំការ ធ្វើនេសាទ ធ្វើជំនួញ រកអនុផលព្រៃឈើ វារីវប្បកម្ម និងធ្វើកម្មកររោងចក្រ…។ល។ លោកជំទាវ បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តី ត្រេកអរទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ កត្តាសន្តិភាព និងស្ថេរភាពនយោបាយនេះហើយ ដែលធ្វើឱ្យខេត្តកោះកុង ទទួលបានសមិទ្ធផលធំៗដែលរួមមានដូចជា៖ ការវិនិយោគ និងមានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈបំផុត ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត និងវិស័យទេសចរណ៍។

លោកកជំទាវ អភិបាលខេត្ត មានប្រសាសន៍បន្ថែមថា​ បច្ចុប្បន្នខេត្តកោះកុង មានប្រព័ន្ធគមនាគមន៍ស្ពានថ្នល់គ្រប់គ្រាន់ គ្រប់ទីកន្លែងទាំងនៅក្នុងទីរួមខេត្ត និងនៅតាមក្រុង ស្រុក ក៏ដូចជានៅមូលដ្ឋានភូមិ-ឃុំ ដែលអាចបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ អាចធ្វើដំណើរ ឬប្រកបអាជីវកម្មផ្សេងៗបានយ៉ាងងាយស្រួល។

លោកជំទាវ បន្តថា​ ខេត្តកោះកុង ក៏មានតំបន់អេកូ-ទេសចរណ៍ធម្មជាតិព្រៃកោងកាងមានទំហំ ១២,០០០ហិកតា តំបន់អេកូ-ទេសចរណ៍ធម្មជាតិស្ទឹងអារ៉ែង មានតំបន់អេកូ-ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង តំបន់អេកូ-ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងមានតំបន់ទឹកជ្រោះធម្មជាតិ និងតំបន់ឆ្នេរដ៏ស្រស់ស្អាតជាច្រើនកន្លែង។ល។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀតដូចជាសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ក៏ដូចជាតំបន់ការពារធម្មជាតិជាច្រើនកន្លែងត្រូវបាននឹងកំពុងកសាង កែលម្អ អភិរក្ស ថែរក្សា យ៉ាងយកចិត្តទុកដាក់ សំដៅប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីនៃការទាក់ទាញ ប្រកបដោយភាពស្រស់បំព្រង និងផាសុខភាព ស័ក្តិសមជាខេត្តដែលត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិសនិរតី» និងបានទទួលជ័យលាភីជា «ឆ្នេរស្អាតបំផុតលើពិភពលោក»។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ មិថុនា ភូថង បានសំដែងនូវការអបអរសាទរចំពោះ លោក ឈិន លីមពិសាល ដែលត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតាំងជាប្រធានរតនាគារខេត្តកោះកុង ដើម្បីបន្តដឹកនាំអង្គភាព រតនាគារខេត្តកោះកុង ជំនួស លោក យិន ពិទាយ ដែលត្រូវបានចូលនិវត្តន៍។ ជាមួយនឹងការអបអរសាទរចំពោះ លោក ឈិន លីមពិសាល លោកជំទាវ ក៏សូមយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោក យិន ពិទាយ អតីតប្រធានរតនាគារខេត្ត និងមន្រី្តក្រោមឱវាទទាំងអស់ ដែលរយៈកាលកន្លងមករក្សាបាននូវសាមគ្គីផ្ទៃក្នុងមន្ត្រីរាជការ ខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយឆន្ទៈ និងមនសិការវិជ្ជាជីវៈល្អក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងសម្រេចបាននូវលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ដូចមានក្នុងរបាយការណ៍ដែលបានរាយការណ៍។

លើសពីនេះទៅទៀត លោកជំទាវ អភិបាលខេត្ត បន្តថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ដែលតែងតែផ្តល់នូវកិច្ចសហការ និងទំនាក់ទំនងដ៏ល្អប្រសើរជាមួយអាជ្ញាធរខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពនានាក្នុងការរៀបចំពិធីបុណ្យជាតិ ព្រឹត្តិការណ៍សំខាន់នានាក្នុងខេត្ត កិច្ចការងារសង្គម និងការងារមនុស្សធ៌មជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ