ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចែកសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូនដល់​និស្សិតសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសី​ហនុ
January 13, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូនដល់និស្សិតសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសី​ហនុ ចំនួន ១,១៦៧ដែលបញ្ចប់ការសិក្សាដោយជោគជ័យចាប់ពីជំនាន់ទី១ ដល់ទី១០ នៅសាលា​ដុនបូស្កូ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកគ្រូ អ្នកគ្រូ ប្រធានមន្ទីរពាក់ព័ន្ធ និងនិសិត្សសាលាដុនបូស្កូ។

  លោក ប៊ុត វិចិត្រ នាយកសាលាបច្ចេកដុនបូស្កូ សាខាខេត្តព្រះ សីហនុ បានឱ្យដឹងថាសាលាបានប​ណ្តុះ​បណ្តាលនិស្សិតបញ្ចប់ការសិក្សាទទួលជោគជ័យចំនួន ១០វគ្គ ទទួលស្គាល់ពីក្រសួងការងារ និងបណ្តុះ​បណ្តា​លវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ សាលាបានបើកវគ្គបណ្តុះបណ្តាលនៅឆ្នាំ១៩៩៨ មានអគា​រទ្រឹស្ដី រោងជាង បំពាក់សម្ភារៈសិក្សា ឧបករណ៍អនុវត្តន៍តាមជំនាញនីមួយៗ និងមានអគារស្នាក់សម្រា​ប់និស្សិ​​តដែលមកពីខេត្តឆ្ងាយខ្វះខាតជីវភាព។

ម្យ៉ាងទៀត​ការបណ្តុះបណ្តាលបច្ចេកទេសរយៈពេលពីរឆ្នាំសម្រាប់និស្សិត ក្រោយបញ្ច​ប់ការសិក្សា​ថ្នាក់​ទី ១២ជាប់ ឬធ្លាក់។ សាលាបានបណ្តុះបណ្តាលកំរិតវិជ្ជាជីវៈបានចំនួន ១,៤៤៤នាក់ ស្រី ៣៦១នាក់។ មកដល់បច្ចុប្បន្នសាលាបានតំឡើងកំរិតថ្នាក់ជាន់ខ្ពស់បច្ចេកទេស មានការសិក្សារយៈពេល ២ឆ្នាំ មាន​និស្សិត ២,០៣២នាក់ ស្រី ៥៩៨នាក់។ និស្សិតដែលបានឆ្លងកាត់បណ្តុះបណ្តាលចាប់ពីឆ្នាំ១៩៩៩ មកដល់ឆ្នាំ២០២២ មានចំនួនសរុប ៣,៤៧៦នាក់ ស្រីចំនួន ៩៥៩នាក់ មានជំនាញឯកទេស៥ផ្នែក៖

-ផ្នែកយន្តសាស្ត្រទូទៅ

-ផ្នែកយន្តសាស្ត្ររថយន្ត

-ផ្នែកអគ្គិសនី

-ផ្នែកលេខាជិការ និងផ្នែកបដិសណ្ឋារកិច្ច។

សាលាក៏មានគម្រោងបណ្តុះបណ្តាលអ្នកជាប់ពន្ធធនាគារខេត្តព្រះសីហនុ លើជំនាញផ្សាលោហៈ អគ្គិ​សនី កុំព្យូទ័រ និងភាសាអង់គ្លេស និស្សិតដែលបញ្ចប់ការសិក្សា ១០ជំនាន់មកនេះ មាននិស្សិតចំនួន ៩០ភា​គរយ មានការងារធ្វើ ១០ភាគរយ ប្រកបមុខរបរនៅសាលា។

 ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរ​ចំពោះ​និស្សិតដែលបានបញ្ចប់ការសិក្សាជំនាន់ទី១ ដល់ជំនាន់ទី១០ នៃសាលាបច្ចេកទេសដុនបូស្កូ ដែល​បានរៀបចំកម្មវិធីចែកសញ្ញាបត្របញ្ចប់ការសិក្សាជូននិសិ្សតនាពេលនេះ ស្របតាមគោ​​លនយោ​បាយរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដូច្នេះក្មួយៗប្រើប្រា​ស់តម្រូវកា​ររបស់ខ្លួ​នទៅតាមសមត្ថភាព ព្រោះចំណេះដឹងដែលបានមកពីលោកគ្រូ អ្នកគ្រូក្នុងការជួយបណ្តុះបណ្តា​ល​ផ្តល់បទពិសោធន៍ដល់និស្សិតនាពេលនេះ មិនអាចកាត់ផ្ដាច់ពីឪពុកម្ដាយ អាណាព្យាបាល ក្រុម​គ្រួសា​រដែលបានលះបង់ឱ្យក្មួយៗទទួលបានការសិក្សា ទទួលបាននូវចំណេះដឹងថ្មីៗ នេះជាគោ​ល​នយោបាយបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្ដេចតេជោ នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយ​ក​ចិត្ត​ទុកដាក់លើកកម្ពស់វិស័យអប់រំរបស់រដ្ឋ និងវិស័យឯកជន ដើម្បីអភិវឌ្ឍធនធានមនុស្សក្រោ​មពាក្យ​ស្លាក "អ្នកចេះ ជួយបង្រៀនអ្នកចេះតិច អ្នកចេះតិច ជួយបង្រៀនអ្នកមិនចេះ" ។ ក្រោយថ្ងៃរំដោះ ៧ម​ករា ១៩៧៩ កម្ពុជានៅសល់អ្នកមានចំណេះតិចតួច ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិ​វឌ្ឍ​ប្រ​ទេសជាតិ ហើយការផ្តល់ចំណេះជំនាញនាពេលនេះ ជាធនធានមួយដែលមានសារៈសំខា​ន់ក្នុង​កា​រអ​ភិវឌ្ឍ​សមត្ថភាព ហើយនិស្សិតទាំង ១០ជំនាន់ បានបញ្ចប់ការសិក្សា​ប្រកបដោ​យជោគជ័​យ។ យើងត្រូវសម្លឹងមើលរាមច្បងរបស់យើងដែលទទួលបានជោគជ័យក្នុងជីវិត។

ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំឱ្យសាលាគួរតែមានកម្មវិធីជួបសំណេះសំណាលចែករំលែកបទពិសោធន៍សល់សិស្សប្អូនរបស់យើង និងលើកទឹកចិត្តដោយនិស្សិតជំនាន់ក្រោ​យខិតខំរៀនសូត្រ​បន្ថែម​ទៀត ដើម្បីឈានទៅដល់គោលដៅដែលយើងចង់បានរៀងៗខ្លួននៅពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ