ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣
January 13, 2023 អ្នកទស្សនា :

ប៉ៃលិន៖នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង​លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួ​មពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័ន​ជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ ១/ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាម​ញ្ញលើកទី៤២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិនស្តីពីការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២២, ២/ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន, ៣/ ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្ដីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្តប៉ៃលិន, ៤/ ពិនិត្យ និងអនុម័តសេចក្តីសម្រេចស្តីពីការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេច ស្តីពីការកែសម្រួល សមា សភាពគណៈកម្មាធិការរៀបចំដែនដី និងន​គរូប​នី​យក​ម្មខេត្តប៉ៃលិន,៥/ ពិនិត្យ និងអនុម័តសេចក្តី សម្រេចស្តីពីការកែសម្រួលសមា​សភា​ពលេខាធិ​ការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មខេត្តប៉ៃលិន, និង៦/ បញ្ហាផ្សេងៗ (ពិនិត្យ និងពិភាក្សាតារាងឧបសម្ព័ន្ធ នៃវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេ​ត្តប៉ៃលិន អាណត្តិ​ទី៣ ឆ្នាំ២០២២) ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ ជាពិសេសមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេ​ល​កន្លងមក មិនត្រូវទុកចោល នោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយ​មិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបាន សូមប្រញាប់រាយ​ការណ៍​មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ។

មានប្រ​សាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បាន​​កោត សរសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានធ្វើកា​​រអភិវឌ្ឍ ខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ហើយបានខិតខំប្រឹងប្រែងធ្វើការដោះស្រា​យនូវ រាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាម មូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារ ស្របតាមគោលនយោបាយ ច្បាប់ និងលិខិ​តបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈ​ការនៅ​រដ្ឋបាលថ្នាក់ក្រោមជាតិ ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ