អភិបាលរងខេត្តស្វាយរៀងអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី វប្បធម៌បង់ពន្ធ និងបទប្បញ្ញត្តិពន្ធដារ
October 17, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ០៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី វប្បធម៌បង់ពន្ធ និងបទប្បញ្ញត្តិពន្ធដារ ដែលសហការរៀបចំដោយនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្តស្វាយរៀង។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ច្រាបនូវបទប្បញ្ញត្តិស្តីពីសារពើពន្ធ និងលិខិតបទដ្ឋាន គតិយុត្តនានា ជាពិសេសពាក់ព័ន្ធសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធអាករ ដល់លោក លោកស្រីជាអភិបាល ឬ អ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុននានាដែលមានមូលដ្ឋាននៅក្នុងខេត្តស្វាយរៀង សំដៅធានាអនុវត្តឲ្យបាន ត្រឹមត្រូវ តាមតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមនីតិវិធីកំណត់ និងប្រកបដោយតម្លាភាព ក៏ដូចជាដើម្បីបង្កើនភាព ជឿជាក់ និងទំនុកចិត្តពីសំណាក់អ្នកជាប់ពន្ធមកលើអាជ្ញាធរសាធារណៈ៕ អែមមី

ប្រភពៈរដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ