ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យមើលការងារដាំដុះដំណាំស្រូវ និងបន្លែរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងតំបន់ស្រោចស្រពទំនប់អាចាំង 
January 12, 2023 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យមើលការងារដាំដុះដំណាំស្រូវ និងបន្លែរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងតំបន់ស្រោចស្រពទំនប់អាចាំង ក្រោមវត្តមាន ​លោក អម សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាប្រធានលេខាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការចូលរួមពីលោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អភិបាលរងស្រុកបរិបូណ៌ និងការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុក។

ការចុះពិនិត្យមើលការងារដាំដុះដំណាំស្រូវ និងបន្លែរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងតំបន់ស្រោចស្រពទំនប់អាចាំង ដែលទទួលបានពូជស្រូវ និងពូជបន្លែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ