ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់ឯកឧត្តម ហ៊ុន ម៉ាណែត រដូវកាលទី២ ឆ្នាំ២០២៣
January 12, 2023 អ្នកទស្សនា :

នារសៀលថ្ងៃ១០ ខែមករា ឆ្នាំ២០២៣  ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់ឯកឧត្តម ហ៊ុន ម៉ាណែត រដូវកាលទី២ ឆ្នាំ២០២៣ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាតំណាងរាស្ត្រខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនៅទីលានបាល់ទាត់ក្នុងឃុំជំនីក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត  ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ សិស្សានុសិស្ស ក្រុមកីឡាករ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១៥,000នាក់។
 
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការលេងកីឡាដើម្បីសុខភាព តែបើប្រទេសជាតិមិនមានសន្តិភាព ក៏យើងទាំងអស់គ្នាមិនបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយ យើងត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលខិតខំការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ ពិសេសព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ៧ មករា ឯកឧត្តម ហ៊ុន ម៉ាណែត រដូវកាលទី២ ឆ្នាំ២០២៣ ស្រុកក្រូចឆ្មារនេះ គឺដើម្បីអបអរ រំលឹក ចង់ចាំ នៅថ្ងៃកំណើតទី២ គម្រប់៤៤ឆ្នាំ នៃទិវារជ័យជំនះ ០៧ មករា។

គណៈអធិបតីទាំងពីររូប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវនាំគ្នាលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវសុខភាពល្អ ទំនាក់ទំនងល្អ មានមេត្រីភាព សាមគ្គីភាព មិត្តភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងអនាគតរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។

សូមជម្រាបថា: ចំពោះការរៀបចំការប្រកួតនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភថវិកា០៥លានរៀល ព្រមទាំងសប្បុរសជននានា៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ