ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំ​បង អញ្ជើ្ជញពិធីសំណេះសំណាលជូនប័ណ្ណសរសើរដល់ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនីដែលទទួលបាន​មេដាយ ក្នុងការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២
January 10, 2023 អ្នកទស្សនា :

នៅរសៀលថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត​បាត់ដំ​បង បានអញ្ជើ្ជញជួបសំណេះសំណាល និងជូនប័ណ្ណសរសើរដល់ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡា​ការិនី ដែលទទួលបានមេដាយ ក្នុងការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅឯរាជធានីភ្នំពេញ​កាលពីពេលថ្មីនេះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដល់គ្រូបង្វឹក កីឡា​ករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែង និងចូលរួមប្រកួតដោយទទួលបានលទ្ធ​ផលត្រឡប់ជូនខេត្ត​បាត់ដំបង លើកកិត្តិយសខេត្តបាត់ដំបងទាំងមូល ហើយសង្ឃឹមថានឹងបន្តខិតខំប្រឹងប្រែងបន្តទៀត ពិសេស​គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម (Sea Games) ដែលនឹងធ្វើការរៀបចំប្រកួតនាប៉ុ​ន្មានខែខា​ងមុ​ខនេះ ដូចនេះគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ត្រូវតែត្រៀមខ្លួនហ្វឹកហាត់ឱ្យកាន់តែខ្លាំង ប្រកប​ដោយគុណភាពក្នុងការដណ្ដើមយកមេដាយជូនជាតិមាតុភូមិឱ្យកាន់តែច្រើន ។

ឯកឧត្តមមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនកើនឡើងជាលំដាប់ ដូចនេះ​យើងត្រូវបន្តខិតខំអភិវឌ្ឍន៍បន្ថែមទៀតទើបវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងឡើងៗ ជាក់​ស្ដែងដូចកីឡាបាល់ទាត់ដែលយើងអាចមានឱកាសរកគ្រាប់បានបញ្ចូលទីបាន ជាមួយប្រទេសមួ​យ​ចំនួ​ន និងកីឡាមួយចំនួនទៀតដែលកំពុងតែមានការរីកចម្រើន ហើយការរីកចម្រើននៃវិស័យកីឡានេះ ក៏ជាផ្នែកមួយក្នុងការឱ្យពិភពលោកបានស្គាល់អំពីប្រទេសកម្ពុជាកាន់តែច្រើនឡើងផងដែរ ។

ក្នុងនោះ ឯកឧត្តម ក៏បានឆ្លៀតមានប្រសាសន៍ពាក់ព័ន្ធនឹងបញ្ហាក្រុ​ងបាត់ដំបងដែលកំ​ពុងរងកា​រខូច​ខា​តនោះ សូមប្រជាពលរដ្ឋមេត្តាអត់ទ្រាំ អត់ធ្មត់ដោយសារផ្លូវទាំងអស់នោះជាប្រភេទផ្លូវចាស់ ដែលមាន​គ្រឹះ​ចាស់ ក៏ដូចជារងការខូចខាតតាមរយៈការចាក់ទឹកទៅលើផ្លូវ ការដឹកជញ្ជូនទំនិញធ្ងន់ជាដើម ម្យ៉ាង​ទៀត​បច្ចុប្បន្ននេះយើងកំពុងរៀបចំកាយលូសម្រាប់រំដោះទឹកកខ្វក់ ដែលជាគម្រោងរបស់ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី (ADB) ដូចនេះរដ្ឋបាលខេត្តរង់ចាំការរៀបចំរួចរបស់(ADB)ហើយ នោះរដ្ឋបាល​ខេត្ត​នឹងធ្វើការរៀបចំជួសជុលផ្លូវទាំងអស់នោះ បើមិនដូចនេះទេ យើងនឹងចំណាយកាន់តែច្រើន ប្រើពេល​វេលាកាន់តែច្រើន ព្រោះបើសិនយើងរៀបចំជួសជុលផ្លូវរួច នឹងធ្វើការកាយដីជីកដាក់លូដដែរ ដូចនេះ​សូមប្រជាពលដ្ឋមានការយោគយល់ នឹងចូលរួមសហការជាមួយរដ្ឋបាលខេត្ត ចំណែកផ្លូវណាដែល​មិនមានការប៉ះពាល់ដោយគម្រោងរំដោះទឹកកខ្វក់ រដ្ឋបាលខេត្តនឹងធ្វើការជួសជុលនាពេលខាងមុខនេះ ហើយរដ្ឋបាលខេត្តនឹងខិតខំក្នុងការកែលម្អទីក្រុងមួយនេះឱ្យកាន់តែស្រស់ស្អាត ទាំងផ្នែកអនាម័យ សណ្ដាប់ធ្នាប់ សោភ័ណភាព មានច្រាំងស្ទឹងកាន់តែស្រស់ស្អាតជាដើម ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ