លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យប្រតិភូស្ថានទូតថៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
January 10, 2023 អ្នកទស្សនា :

ប៉ៃលិន៖ នៅសាលាខេត្ត ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យប្រតិភូស្ថានទូតថៃ ដែលដឹកនាំដោយ ឯកឧត្តម ឆឺតកៀត អាត់ថា ក័រ (H.E. Mr. Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃថ្មី ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិ​បត្តិការល្អរវាងប្រទេសទាំង២ (កម្ពុជា-ថៃ) ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណ ចំពោះស្ថានទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកបានពង្រឹងចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការល្អរវាងប្រទេសទាំង២ ជាពិសេសខេត្តនៅជាប់ព្រំដែន រួមទាំងខេត្តប៉ៃលិនផងដែរ ដោយរក្សាបាននូវស​ន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រ​យោជន៍របស់ប្រជា​ជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ ហើយជាក់ស្តែងនាពេលកន្លងមក ទោះបីនៅក្នុង​កាលៈទេសៈ​នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៍សកម្មភាពពាណិជ្ជកម្មដោះដូរទំនិញរវា​ងប្រទេស​ទាំងពីរនៅតែមានដំណើរការឥតអាក់ ហើយភាពជិតស្និទ្ធនេះក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ជាលំដាប់តទៅអនាគត ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ «ប្រទេសយើងទាំង២មានយន្ដការកិច្ច សហប្រតិបត្តិការជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ដូច ជាគណៈ កម្មាធិកា រព្រំដែនទូទៅកម្ពុជា- ថៃ (GBC) ដែលមានរដ្ឋមន្រ្តីការពារជាតិទាំង២ជាប្រធាន និង គណៈ កម្មាធិការ កំណត់ព្រំដែនកម្ពុជា-ថៃ(JBC) ព្រមទាំងការប្រជុំអភិបាលខេត្តជាប់ព្រំដែនដើម្បីពង្រឹងកិច្ចសហប្រ​តិបត្តិការនិងមិត្តភាពនិងដោះស្រាយបញ្ហាតាមព្រំដែនរវាងប្រទេសទាំង២» ។

ជាការឆ្លើយតប ឯកឧត្តម ឆឺតកៀត អាត់ថាក័រ (H.E. Mr. Cherdkiat ATTHAKOR) ឯកអគ្គរា​ជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សន្យាថា៖ នឹងខិតខំជំរុញ និងបង្កើន​កិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតរវាងប្រទេសទាំង២ ជាពិសេសបណ្តាខេត្តជាប់ព្រំដែន រួមទាំងខេត្ត​ប៉ៃលិនផងដែរ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើឡើងប្រកបដោយការ​ស្រឡាញ់​រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ដែលជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ