ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញប្រកាសផ្សព្វផ្សាយស្តីពីការបិទផ្សាយតំបន់វិនិច្ឆ័យ នៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
January 10, 2023 អ្នកទស្សនា :

នាថ្ងៃចន្ទ ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញប្រកាសផ្សព្វផ្សាយស្តីពីការបិទផ្សាយតំបន់វិនិច្ឆ័យ នៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក សុខ សុទ្ធី បានអញ្ជើញប្រកាសផ្សព្វផ្សាយ ស្តីពីការបិទផ្សាយតំបន់វិនិច្ឆ័យ នៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បន្ទាប់ពីការចុះវាស់វែង ប្រមូលទិន្នន័យក្បាលដីបានរួចរាល់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានបិទផ្សារជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្បាលដី ស្ថិតក្នុងភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្នុងពិធីផ្សព្វផ្សាយនេះ លោក សុខ សុទ្ធី បានណែនាំ និងផ្តាំផ្ញើសូមឱ្យប្រជាពលរដ្ឋដែលមានដី ស្ថិតនៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មកពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ ប្រសិនណាបើឃើញក្បាលដីរបស់ខ្លួនមានការខុសឆ្គង ដូចជាឈ្មោះទីតាំងដីជាដើមនោះ សូមទំនាក់ទំនងទៅការិយាល័យភូមិបាលស្រុក ដើម្បីស្នើសូមធ្វើការកែតម្រូវ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ