អាជ្ញាធរខេត្តកំពង់ឆ្នាំង​ បើកកិច្ចប្រជុំអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក
October 17, 2018 អ្នកទស្សនា :

     កាលពីថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង​ ដើម្បីពិភាក្សាអំពីមូលហេតុគ្រោះថ្នាក់ចរាចរ​ និងវិធានការទប់ស្កាត់ការគ្រោះថ្នាក់ចរាចរនេះអោយមកនៅកំរិតទាបបំផុត។

​    ឆ្លងតាមការពិភាក្សាអង្គប្រជុំបានរកឃើញមូលហេតុដែលនាំអោយគ្រោះថ្នាក់ចរាចរនេះដោយកំណើនម៉ូតូកើនច្រើន បើកបរមិនពាក់មួកសុវត្ថិភាព បើកបរក្នុងល្បឿនលឿន បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹងជាដើម។ អង្គប្រជុំបានកំណត់វិធានការសំខាន់រួមមានមន្ត្រីរាជការស៊ីវិល កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ បើកបរត្រូវពាក់មួកសុវត្ថិភាព១០០ភាគរយជាដាច់ខាត ដើម្បីធ្វើគំរូល្អដល់មហាជន បន្តលើកកំពស់កាអនុវត្តផាកពិន័យអោយបានម៉ឺងម៉ាត់តាមច្បាប់កំណត់ និងបន្តអប់រំណែនាំបន្ថែមទៀត។ ជាមួយគ្នានេះដែរ អង្គប្រជុំបានកំណត់ធ្វើទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ