ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើសូមធ្វើស្ពានមួយកន្លែងជូនប្រជាពលរដ្ឋ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ
January 09, 2023 អ្នកទស្សនា :

នាថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើសូមធ្វើស្ពានមួយកន្លែងជូនប្រជាពលរដ្ឋ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើសំណើរបស់ប្រជាពលរដ្ឋឈ្មោះ យុ ភិន ដែលបានដាក់ពាក្យមករដ្ឋបាលខេត្ត ដើម្បីស្នើសូមសាងសង់ស្ពានមួយកន្លែង មានទំហំទទឹងប្រមាណ ១២ម៉ែត្រ និងបណ្តោយប្រហែល ៥៣ម៉ែត្រ ស្ថិតនៅក្បែរស្ពានភូមិន្ទ ផ្លូវលេខ៩០០ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សា និងផ្អែកលើទីតាំងស្នើសុំ ដែលជាទីតាំងជាប់នឹងបណ្តោយផ្លូវលេខ ៩០០ និងដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង ព្រមទាំងដើម្បីបម្រើប្រយោជន៍សាធារណៈផងនោះ អង្គប្រជុំបានសម្រេចឯកភាព អនុញ្ញាតឱ្យសាងសង់ស្ពាននៅលើទីតាំងដែលស្នើសូមនេះ។

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ