អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ៧ មករា រដូវកាលទី២ ឆ្នាំ២០២៣ ក្នុងស្រុកក្រូចឆ្មារ
January 08, 2023 អ្នកទស្សនា :

នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ៧ មករា ឯកឧត្តម ហ៊ុន ម៉ាណែត រដូវកាលទី២ ឆ្នាំ២០២៣ ក្នុងស្រុកក្រូចឆ្មារ ដើម្បីអបអរសាទរខួបលើកទី៤៤ ទិវាជ័យជំនះ ៧ មករា ដែលរៀបចំឡើងនៅទីលានបាល់ទាត់ ស្ថិតនៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ 

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកក្រូចឆ្មារ អាជ្ញាធរស្រុក ឃុំ អាជ្ញាធរមូលដ្ឋាន ម្ចាស់ជំនួយក្នុងដំណើរការប្រកួត យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ ក្រុមកីឡាករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថា កម្ពុជាមានសន្តិភាព ប្រជាជនកម្ពុជាមានអ្វីៗទាំងអស់ កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាគ្រឹះសម្រាប់កម្ពុជា រក្សាបាននូវសេដ្ឋកិច្ចជាតិយ៉ាងរឹងមាំ តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពសង្គម ការឯកភាពជាតិពេញលេញក្នុងរយៈពេលជាង ២ទសវត្សចុងក្រោយនេះ។ 

ឯកឧត្តម បណ្ឌិត អភិបាលខេត្ត បានលើកឡើងថា ការរីកចម្រើនលើ វិស័យកីឡា បានបង្ហាញឲ្យឃើញថា ប្រទេសជាតិមានសុខសន្តិភាព ហើយកីឡានាំមកនូវសុខភាព និងមិត្តភាពផងដែរ ។ កីឡាជាវិស័យមួយដែលប្រទេសទាំងអស់ នៅលើពិភពលោកយកធ្វើជាស្ពានដើម្បីចងចំណងមេត្រីភាពរវាងក្រុមមួយ និងក្រុមមួយ ខេត្តមួយនិងខេត្តមួយ ប្រទេសមួយនិងប្រទេសមួយ ដោយមានការចូលរួមលេងសប្បាយរីករាយរួមគ្នា។

ជាងនេះទៀត ការរីកចម្រើនវិស័យកីឡានៅក្នុងខេត្តត្បូងឃ្មុំ និងជួយទាក់ទាញភ្ញៀវមកទស្សនានៅក្នុងខេត្ត បានកាន់តែច្រើនឡើង បង្កឱ្យមានកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសបំផុសដល់យុវវ័យ អោយស្រឡាញ់ចូលចិត្ត និងបានចូលរួមលេងកីឡាយ៉ាងផុលផុស ក្នុងការចូលរួមចំណែកលើកស្ទួយសុខភាព ឃ្លាតឆ្ងាយពីការប្រើប្រាស់ចែកចាយជួញដូរគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។  

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ផងដែរថា ការលេងកីឡាដើម្បីសុខភាព តែបើប្រទេសជាតិមិនមានសន្តិភាព ក៏យើងទាំងអស់គ្នាមិនបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយ ជាក់ស្តែង ដូចជាប្រកួតកីឡាថ្នាក់មូលដ្ឋានឃុំ/សង្កាត់ សហគមន៍ជនជាតិអ៊ីស្លាម ក្នុងស្រុកក្រូចឆ្មារ នាពេលនេះ  ដូច្នេះយើងត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលខិតខំការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ ពិសេសព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ៧ មករា ឯកឧត្តម ហ៊ុន ម៉ាណែត រដូវកាលទី២ ឆ្នាំ២០២៣ ស្រុកក្រូចឆ្មារនេះ គឺដើម្បីអបអរ រំលឹក ចង់ចាំ នៅថ្ងៃកំណើតទី២ គម្រប់៤៤ឆ្នាំ នៃទិវារជ័យជំនះ ០៧ មករា៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ