អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការជួសជុលផ្លូវ នៅឃុំគំរូ និងឃុំថ្មពួក ស្រុកថ្មពួក
January 07, 2023 អ្នកទស្សនា :

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យ និងពន្លឿនការងារជួសជុលផ្លូវលំ ក្នុងមូលដ្ឋានឃុំថ្មពួក និងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីក្រាលគ្រួសក្រហម និងកាយប្រឡាយរំដោះទឹកអមសងខាងផ្លូវ ដែលជាបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ ក្រុមការងារមិនទុកបញ្ហាចោលនោះទេ យើងធ្វើការដោះស្រាយជាបណ្តើរៗ តាមលទ្ធភាព ស្ថានភាពជាក់ស្តែង។ ទោះបីកន្លែងខ្លះមិនទាន់បានឆ្លើយតបបានភ្លាម សូមការយោគយល់ពីពុកម៉ែបងប្អូន ក្រុមការងារជំនាញយើងនឹងបន្តទៅនាពេលខាងមុខ។

សូមបញ្ជាក់ថា ឆ្លើយតបសំណូមពរពុកម៉ែបងប្អូន ក្នុងឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្ត បានប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខេត្ត ស្រុក/ក្រុង មូលនិធិឃុំ/សង្កាត់ ដើម្បីស្ថាបនាជាផ្លូវបេតុងវែង ឬខ្លី រាប់រយខ្សែ តាមបណ្តាភូមិឃុំដែលបងប្អូនប្រជាពលរដ្ឋរស់នៅ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ