អភិបាលខេត្តសៀមរាប ចូលរួមពិធីក្រុងពិលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង នៅប្រាសាទស្រីវិបុលកេរ្តិ៍
October 17, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅខេត្តសៀមរាប បានប្រារព្ធពិធីក្រុងពិលី និងបញ្ចុះបឋមសិលា ដើមី្បសុំនូវម្ចាស់ទឹកម្ចាស់ដី ព្រៃព្រឹក្សា​នៃ​ប្រាសាទចៅស្រីវិបុល ក្នុងការសាងសង់អគារសិក្សា ១ខ្នង មាន៥បន្ទប់ ដែលជាអំណោយដ៏សប្បុរសធម៌ របស់សមាគម វី-ឆារីឋេបល ហ្វោនដេសិន ដោយមាន​ការអញ្ជើញចូលរួមពី​ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ រួមទាំងមន្ត្រីរាជការនានា និងតំណាងសមាគម វី-ឆារីឋេបល ហ្វោនដេសិន និងសហការីផងដែរ។  

     ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានថ្លែងថា សាលារៀនគឺជាឃ្លាំងនៃចំណេះដឹងទូទៅ សម្រាប់​ការបណ្តុះបណ្តាលសិស្សានុសិស្ស ពីជំនាន់មួយទៅជំនាន់មួយទៀត ឲ្យក្លាយជាធនធានមនុស្ស ឆ្លើយ​តបការអភិវឌ្ឍប្រទេសជាតិ។ សាលារៀន និង ករសិក្សាអបរំ គឺជាឃ្លាំងនៃចំណេះដឹងទូទៅ ដែលមាន​លោកគ្រូ អ្នកគ្រូ ជាស្ថាបនិកផលិតធនធានមនុស្ស ក្រោមការខិតខំ លះបង់ពេលវេលា បណ្តុះបណ្តាលសិស្ស ពីជំនាន់​មួយទៅជំនាន់មួយទៀត ដើម្បីអនាគតកូនចៅប្រជាពលរដ្ឋ និងដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រទេស​ជាតិ។ បើគ្មានការអប់រំទេនោះ គឺមិនអាចធ្វើឲ្យសង្គមមួយរីកចម្រើនបានឡើយ ការសិក្សាអប់រំ គឺជាកូន​សោ​រ​សម្រាប់បើកទ្វារអនាគត។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះសមាគម វី-ឆារីឋេបល ហ្វោនដេសិន ដែលមានទឹកចិត្តសប្បុរសធម៌ បានជួយសាងសង់អគារសិក្សា ជូនប្រជាពល​រដ្ឋ​ក្នុងភូមិត្រាចនេះ ។ អេមមី

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ