ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូដើមី្បលើកទឹកចិត្ត ដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ ដែលទទួលបាននិទ្ទេសA  ចំនួន ១១១នាក់ នៅខេត្តសៀមរាប
January 07, 2023 អ្នកទស្សនា :

នៅរសៀលថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូ ដើមី្បលើកទឹកចិត្តដល់សិស្សានុសិស្ប្រឡជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ ដែលទទួលបាននិទ្ទេសA  ចំនួន ១១១នាក់ នៅខេត្តសៀមរាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា តំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប និងប្រតិភូក្រសួងការពារជាតិ ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងអាណាព្យាបាលសិស្សផងដែរ។ 

បន្ទាប់ពីកិច្ចស្វាគមន៍របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង តាមសេចក្តីរាយការ របស់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត បានបញ្ជាក់ឲ្យដឹងថា សម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១.២០២២ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២  នៅខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១៤មណ្ឌល ស្មើ៤១៨បន្ទប់ ដែលមានបេក្ខជនប្រឡងសរុប ១០ ៣៧៣នាក់ ស្រី៥ ៩៣៣នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៥មណ្ឌល ស្មើ ១៣១បន្ទប់ ចំនួន៣ពាន់២៣៣នាក់ ស្រី ២ពាន់៥១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៩មណ្ឌល មាន២៨៧បន្ទប់ មានចំនួន៧ពាន់១៤០នាក់ ស្រី៣ពាន់៨៨២នាក់ ។ ក្នុងនោះបេក្ខជនមកប្រឡង សរុបចំនួន ១០ ២២៩នាក់ ស្រី៥ ៨៦១នាក់ ថ្នាក់វិទ្យាសាស្ត្រ សរុប ៣ពាន់២១៣នាក់ស្រី ២ពាន់៣៨នាក់ , ថ្នាក់វិទ្យាសាស្ត្រសង្គម សរុប ៧ពាន់១៦នាក់ ស្រី ៣ពាន់៨២៣នាក់។ ក្នុងនោះមាន បេក្ខជនចំណេះទូទៅ ៩ ០៣៥នាក់ ស្រី ៣ ៨២៣នាក់ , បេក្ខជនស្វ័យរិនចំណេះទូទៅ សរុប ៩០៥នាក់ ស្រី៤៧៨នាក់, បេក្ខជនបំពេញវិជ្ជា ១៣២នាក់ ស្រី៦៦នាក់ ,បេក្ខជនស្វ័យរិនបំពេញវិជ្ជា ១៥៧នាក់ ស្រី ៦៨នាក់។ ជាលទ្ធផលនៃការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១.២០២២ទូទាំងខេត្ត សរុប ៨ពាន់ ១១១នាក់ ស្រី ៤ពាន់៨៤២នាក់ ដែលមានសិស្សជាប់និទ្ទេសA ចំនួន ១១១នាក់ ស្រី៦១នាក់, និទេ្ទសB ចំនួន ៦៥៤នាក់ ស្រី ៤៣៦នាក់ , និទ្ទេសC ចំនួន ១ពាន់៧៧៦នាក់ ស្រី ១ពាន់១២៣នាក់ ,និទ្ទេសD  ចំនួន ២ពាន់៨៨១នាក់ ស្រី១ពាន់ ៧៧៣នាក់ និង  និទ្ទេសE ចំនួន ២ពាន់៦៨៩នាក់ ស្រី ១៤៣នាក់។ 

មានប្រសាសន៍សំណេះសំណាលនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការថ្លែងអំណរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព ស្ថិតក្រោមម្លប់សន្តិភាព នៃកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសខេត្តសៀមរាប មានការអភិវឌ្ឍន៍ល់គ្រប់វិស័យ ក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ធម្មជាតិ ។ ក្នុងនោះដែរសម្តេចក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះចៅៗជាសិស្សានុសិស្ស ក៏ដូចលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និង មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អនៅកម្ពុជា សំខាន់ក្នុងខេត្តសៀមរាបទាំងនៅគ្រឹះស្ថានរដ្ឋ និងឯកជន។ សម្តេចបានបញ្ជាក់ថា ដោយសារវិបត្តិជំងឺកូវី-១៩ វិស័យអប់រំបានបង្រៀនតាមបែបឌីជីថល ដូវនេះចូលក្មួយៗខិតខំសិក្សាស្វែងយល់ឱ្យទាន់នាសម័យទំនើបនេះ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិនេះ ក្មួយៗ ចៅៗត្រូវបន្តនូវថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យ នូវមុខវិជ្ជាដែលខ្លួនចង់បាន ពីព្រោះក្មួយៗចៅៗជាសរសស្តម្ភដ៏រឹងមាំ និងជាធនធានមនុស្សបន្តវេន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចំរើន ដូចបណ្តាប្រទេសជឿនលឿនលើសកលលោក។ម្យ៉ាងទៀត ក្មួយៗ ចៅទាំងអស់ ពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ និង ជឿសឲ្យឆ្ងាយពីគ្រឿងញៀន ដោយចៅៗទាំងអស់ជាមូលដ្ឋានគ្រឹះនៃប្រទេសជាតិទៅអនាគត ។ 

សម្តេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភដល់សិស្សានុសិស្សជាប់និទ្ទេសAទាំង១១១នាក់ សិស្សម្នាក់ៗទទួលបានម៉ូតូម៉ាកហុងដាវ៉េវ ១គ្រឿងភ្ជាប់ដោយស្លាកលេខ មួកសុវត្ថិភាព០១ ប្រេងសាំង៥០លីត្រ និង លិខិតសសើរផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ