ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងខេត្តតាកែវ ដូសទី៤ ដូសទី៥ និងដូសទី៦ សម្រាប់កុមារ និងមនុស្សពេញវ័យ
January 06, 2023 អ្នកទស្សនា :

តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងខេត្តតាកែវ ដូសទី៤ ដូសទី៥ និងដូសទី៦ សម្រាប់កុមារ និងមនុស្សពេញវ័យ ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ។

ឯកឧត្តម បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តតាកែវ ដែលគ្រប់ដូសត្រូវមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា ដើម្បីយើងម្នាក់ៗមានភាពស៊ាំក្នុងរាង្គកាយ និងបង្ការបានពីការឆ្លងពីជម្ងឺកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩បំលែងថ្មីប្រភេទអូមីក្រុងដែលកំពុងតែមានការឆ្លងរីករាលដាលគួរអោយព្រួយបារម្ភ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បន្តថាបច្ចុប្បន្ននេះជំងឺកូវីដ១៩មិនទាន់រលាយបាត់ពីពិភពលោកនៅឡើយទេ ពោលវានៅតែមានការឆ្លងរីករាលជាខ្លាំងពីមួយថ្ងៃទីមួយថ្ងៃ ដោយប្រទេសជាតិរបស់យើងក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋទាំងមូល និងខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្ត ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងន័យសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កុំអោយឆ្លង និងកាត់បន្ថយអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ។


ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមថា កន្លងមកការចាក់វ៉ាក់សាំងលើកទី១ លើកទី២និងទី៣នៅក្នុងខេត្តតាកែវធ្វើបានល្អហើយ ក៍ប៉ុន្តែការចាក់វ៉ាក់សាំងដូសលើកទី៤ លើកទី៥ និងទី៦នេះហាក់មិនទាន់បានល្អប្រសើរ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន រួមនិងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ និងជម្រុញដល់ប្រជាពលរដ្ឋ និងឳពុកម្ដាយដែលកូនគ្រប់អាយុ អោយមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អោយគ្រប់គ្នា ព្រោះការចាក់វ៉ាក់សាំងកូវីដ១៩ដូសជម្រុញនេះមានសារៈសំខាន់ណាស់ និងជួយអោយប្រព័ន្ធរាង្គកាយមានភាពរឹងមាំ បន្ស៊ាំ និងប្រឆាំងការពារបានពីជំងឺកូវីដ១៩បំលែងខ្លួនថ្មី ប្រភេទអូមីក្រុង និងប្រភេទដទៃទៀតដែលបច្ចុប្បន្ននេះវាកំពុងតែរាត្បាតឡើងវិញយ៉ាងខ្លាំក្លា នៅលើប្រទេសជុំវិញពិភពលោកនិងក្នុងប្រទេសរបស់យើង។
 
ក្នុងឱកាសនោះដែរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តក៏បានជម្រុញនិងណែនាំបន្ថែមទៀតដល់ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំសង្កាត់ ពិសេសមន្រ្តីពាក់ព័ន្ធ ត្រូវបន្តការងារចុះផ្សព្វផ្សាយពីវិធានការបង្ការ និងទប់ស្កាត់ពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ពិសេសវិធានការ៣កុំ៣ការពារ របស់រាជរដ្ឋាភិបាលនិងវិធានការដទៃទៀតរបស់ក្រសួងសុខាភិបាល  ដោយត្រូវពាក់ម៉ាស រក្សាគម្លាត និងអនាម័យខ្លួនប្រាណជានិច្ច ក្នុងន័យសំដៅទប់ស្កាត់ការឆ្លងរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ កុំអោយឆ្លងកាន់តែខ្លាំងឡើងៗថែមទៀតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ