រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំឆ្នាំ២០២២
January 06, 2023 អ្នកទស្សនា :

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣  រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ បានជំរុញ និងលើកទឹកចិត្តដល់បណ្ដាមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ត្រូវបន្តខិតខំបំពេញការងារ តួនាទី ភារ:កិច្ចខ្លួនឲ្យកាន់តែល្អទ្វាឡើងថែមទៀតក្នុងឆ្នាំ២០២៣នេះ ដើម្បីធ្វើឲ្យខេត្តកាន់តែមានការអភិវឌ្ឍ ទទួលបាននូវស្នាដៃ និងសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់ទៀត។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោកសរសើដល់ មន្ទីរជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច អភិបាលក្រុង-ស្រុក និងមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារ:កិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើក្នុងឆ្នាំ២០២២កន្លងមក ដែលធ្វើឲ្យខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ២ លើផ្នែកសេវាសង្គម នៅទូទាំងប្រទេស ពីក្រសួងមហាផ្ទៃ ជាពិសេសខេត្ត​កណ្ដាល​ក៏បាន ទទួលជ័យ​លាភី​ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស ផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹងដល់ អាជ្ញាធរ និងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង បង្កាប និងទប់ស្កាតល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ កុំឱ្យកើតមានក្នុងមូលដ្ឋាន ត្រូវពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់។ មន្ទីរដែនដីនគរូបនីយកម្ម សំណង និង សូរិយោដីខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំដោះស្រាយបញ្ហាដីធ្លីឲ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវពន្លឿនការចេញបណ្ណ័កម្មសិទ្ធិដីធ្លីជាប្រព័ន្ធ ជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣នេះ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ