រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំ ស្តីអំពីការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល
January 05, 2023 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ):  នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំ ស្តីអំពីការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  សម្តេចចៅហ្វាវាំង គង់  សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅវាលព្រះស្រែ ក្នុងបរិវេណកីឡដ្ឋានស្តាតថ្មី ភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមទាំង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មន្ទីរនានាជុំវិញខេត្ត។

ក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង ប្រធានអង្គប្រជុំ បានផ្តល់នូវអនុសាសន៍ដ៏វិសេសវិសាលមួយចំនួនស្តីអំពី គម្រោងផែនការ ណែនាំលើកិច្ចការសំខាន់ៗជាច្រើនដូចជាការរៀបចំផ្លូវ ចូលទៅកាន់ទីតាំង សម្រាប់ប្រារព្ធព្រះរាជពិធី ការរៀបចំសាងសង់ព្រះពន្លាជ័យ ការរៀបចំដំកល់តាំងនៅស្តង់ពិព័រណ៌ ផលិតកសិកម្មរបស់ក្រសួងពាក់ព័ន្ធ មន្ទីរ ស្រុក ក្រោមឱវាទរបស់ខេត្តកំពង់ធំ  ការកាត់បន្ថយស្តង់ពិព័រណ៍ពី៥១ស្តង់មកត្រឹម ៣៣ស្តង់, និងការងារសន្តិសុខសណ្តាប់ធ្នាប់ជាដើម ។ 

អង្គប្រជុំ ក៏បានពិភាក្សាផងដែរ អំពីការរៀបចំសាកល្បងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅថ្ងៃទី៣ និងថ្ងៃទី៦ ខែឧសភា មុនថ្ងៃប្រារព្ធនូវព្រះរាជពិធី ដើម្បីធ្វើឲ្យព្រះរាជពិធីមានកិច្ចដំណើរការយ៉ាងល្អប្រសើរ និងខ្ពង់ខ្ពស់បំផុត។

សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ មានប្រសាសន៍ សង្កត់ធ្ងន់ទៅលើកិច្ចការសំខាន់ទាំងនេះ សំដៅធ្វើឲ្យព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លប្រព្រឹត្ត ទៅក្រោម ព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ  ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃ ៤រោច ខែពិសាខ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ទទួលបានជោគជ័យ និងអធិកធមជាទីបំផុត។

ក្នុងឱកាសនោះដែរ អង្គប្រជុំបានពិគ្រោះពិភាក្សាក្នុងស្មារតីសាមគ្គីភាព ឯកភាពគ្នា ជាឯកច្ឆ័ន គោរពទៅតាមគោលការណ៍ណែនាំដ៏វិសេសវិសាល របស់សម្តេចចៅ វាហ្វាវាំង សំដៅធ្វើ យ៉ាងណា ឲ្យការងារត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យច្រត់ ព្រះនង្គ័ល ដើម្បីនាំមកនូវមង្គលវប្បកម្មដ៏ប្រសើរក្នុង របរកសិកម្ម  ស្រែ ចម្ការ របស់ប្រជាកសិករកម្ពុជាយើង នៅទូទាំងព្រះរាជាណាចក្រកម្ពុជាទទួលបាន នូវភោគផលច្រើន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ