រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
January 05, 2023 អ្នកទស្សនា :

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៥ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានរៀ​បចំកិច្ចប្រជុំសាមញ្ញលើកទី៤៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយរងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត និងមន្រ្តីពាក់ព័ន្ធចូលរួមផងដែរ។

ថ្លែងនៅចំពោះមុខគណៈអភិបាលខេត្ត និងប្រធានមន្ទីស្ថាប័នពាក់ព័ន្ធ ឯកឧត្តម អ៊ុន សារិន សមាជិកក្រុមប្រិក្សាខេត្តបានលើកឡើងថា កន្លងមកក្រុមក្មេងទំនើងតែងតែនាំគ្នាបង្កការអុកឡុកតាមដងផ្លូវដោយនាំគ្នាជិះម៉ូតូបង្ហោះនិងបើកម៉ូតូរោខ្លាំងៗនៅពេលព្រលប់និងនៅពេលយប់ជាពិសេសនៅក្នុងក្រុងដូនកែវខេត្តតែងតែមានក្រុមក្មេងទំនើងបើកម៉ូតូរោខ្លាំងៗនៅពេលយប់ដែលនាំឲ្យបងប្អូនប្រជាពលរដ្ឋមានការភ័យខ្លាចគ្រប់ៗគ្នា។

ឯកឧត្តមសមាជិកក្រុមប្រិក្សាខេត្តតាកែវ បានថ្លែងបន្តថា បញ្ហាក្រុមក្មេងទំនើងនាំគ្នាជិះម៉ូតូលឿនៗនិងរោសំលេងខ្លាំងៗតែងតែកើតមានឡើងនៅក្នុងក្រុងដូនកែវ។ សកម្មភាពរបស់ពួកគេគឺមិនខ្លាចសមត្ថកិច្ចទាល់តែសោះ ហើយវាបានបង្កការព្រួយបារម្ភនិងភ័យខ្លាចដល់ប្រជាពលរដ្ឋ ដូច្នោះដើម្បីទប់ស្កាត់ក្រុមកល្មេងទំនើងទាំងអស់នេះ អាជ្ញាធខេត្តជាពិសេសសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការបង្រ្កាបក្រុមក្មេងទំនើងនេះអោយបាន ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបាត់កង្វល់និងការភ័យខ្លាច។

ឆ្លើយតបទៅនិងការលើកឡើងរបស់ ឯកឧត្តមសមាជិកក្រុមប្រិក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់កម្លាំងនគបាល និងកម្លាំងកងរាជអាវុធហត្ថអោយនាំគ្នាល្បាតឲ្យបានជាប់ជាប្រចាំនៅពេលយប់ហើយត្រូវតែធ្វើការបង្រ្កាបដោយគ្មានការយោគយល់ចំពោះក្រុមក្មេងទំនើងជិះម៉ូតូធំដែលបើកលឿនៗឬរោសំលេងខ្លាំអៗដែលនាំអោយប៉ហពាល់ដល់ការសំរាន្តរបស់បងប្អូនប្រជាពលរដ្ឋនិងការភ័យខ្លាចរបស់ប្រជាពលរដ្ឋ។

សូមជម្រាបជូនដែរថា របៀបវារៈដាក់ជូន ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័ត មានដូចខាងក្រោម៖

១. ការគ្រប់គ្រងរដ្ឋបាលខេត្ត។

២. ការគ្រប់គ្រង​រដ្ឋបាលក្រុង​ ស្រុក​ និងឃុំ​ សង្កាត់។

៣. ការងាររបស់មន្ទីរអង្គភាពជំនាញ។

៤. បញ្ហាប្រឈមនិងដំណោះស្រាយ( មានក្នុងរបាយការណ៍ )។

៥. ទិសដៅអនុវត្តបន្ត​ (មានក្នុងរបាយការណ៍)។

៦.សេចក្ដីសន្និដ្ឋាន ៕

​ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ