ឯកឧត្តម​ ជា​ សុមេធី​ អភិបាល ខេត្តព្រៃវែង​ ព្រមទាំងលោក​ ប្រធានមន្ទីរ​ អភិបាល​ស្រុក​ និងសហការី​ បានចុះទៅសួរសុខទុក្ខ​ លោកយាយ​ លោកតា​ បងប្អូនប្រជាពលរដ្ឋ
August 09, 2017 អ្នកទស្សនា :

ព្រឹក​ថ្ងៃទី៩​ ខែសីហា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាល ខេត្តព្រៃវែង​ ព្រមទាំងលោក​ ប្រធានមន្ទីរ​ អភិបាល​ស្រុក​ និងសហការី​ បានចុះទៅសួរសុខទុក្ខ​ លោកយាយ​ លោកតា​ បងប្អូនប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយសារទឹកទន្លេមេគង្គឡើង​ លិចលំនៅដ្ឋាន​របស់ពួកគាត់​តាមខ្នងផ្ទះ​ ជាបឋម​ នៅ​ភូមិជ័យក្រោម ឃុំរាធរ​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង ។​ ឆ្លៀតឱកាស​នេះដែរ​ ឯកឧត្តម​ អភិបាលខេត្ត​ និងប្រជាពលរដ្ឋ​ នៅឃុំរាធរ​ ទាំងអស់​ សូមថ្លែងអំណរគុណ​ ចំពោះសម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ ដែលបាន​ ផ្តួចផ្តើម​ក្នុងការកសាង​ផ្លូវ ពីចំណុចឃុំកំពង់សឹង​ រហូត ដល់ផ្សារដីក្រហម​ ឃុំរាធរ ក្នុងការធ្វើចរាចរណ៌​ ក៏ដូចជាទីទួល សុវត្ថិភាព​ សំរាប់ប្រជាពលរដ្ឋ​ និងសត្វពាហនៈ​ ផងដែរ​។​ បន្ទាប់ មក​ ឯកឧត្តម​ អភិបាលខេត្ត​ និងក្រុមការងារ​ បានចុះពិនិត្យ​ចំការក្រូចពោធិសាត់​ របស់កសិករគំរូ​ នៅស្រុកបាភ្នំ​ ខេត្តព្រៃវែង​។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង ( ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៧ )

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ