ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន១៩០គ្រួសារ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ 
December 22, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២នេះ  រដ្ឋបាលខេត្តស្ទឹងត្រែង សហការមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាខេត្តស្ទឹងត្រែង បានចែកអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិ ផ្សេងៗ ចំនួន ១៩០ គ្រួសារ ដែលមកពីភូមិចំនួន ០២ គឺភូមិវាលព្រីង និង ភូមិ រិទ្ធីសែនជ័យ០២ ឃុំ អូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។  ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធានមន្ទី  និង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងពិធី ឯកត្តម ស្វាយ សំអ៊ាង  អភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថា៖ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ  ពិសេស ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិ ផ្សេងៗ  ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋា ភិបាលអាជ្ញា ធរ គ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា ។ ដោយក្នុងនោះ ក្រសួង សង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៏ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនអោយកាន់តែល្អថែមទៀត ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូន ក្នុង០១គ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម  . មី ១កេស .ត្រីខ ១យួរ .ទឹកត្រី ១ យួរ និងភួយ១ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ