ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះ ១ខ្នង ជូនគ្រួសារក្រីក្រ ក្នុងស្រុកព្រះនេត្រព្រះ
December 21, 2022 អ្នកទស្សនា :

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកិត្តិយសសាខា បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី៩ របស់សាខាកក្រកខេត្ត ជូនដល់គ្រួសារលោក ស៊ុត សុភី អាយុ ៥៥ឆ្នាំ មានបន្ទុកគ្រួសារចំនួន ៣នាក់ ស្រី ២នាក់ រស់នៅភូមិកណ្តាល ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។

ពិធីនេះ ក៏មានការចូលរួមពី សមាជិកគណៈកម្មាធិការសាខា ប្រធានកិត្តិយសអនុសាខា ប្រធានគណៈកម្មាធិការអនុសាខា តំណាងការិយាល័យជុំវិញ រដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អ្នកស្ម័គ្រចិត្តកក្រក យុវជជនកក្រក និងប្រជាពលរដ្ឋចំនួន ៤៥នាក់។

សូមបញ្ជាក់ថា ស្រុកព្រះនេត្រព្រះ ជាស្រុកមួយក្នុងចំណោមស្រុកក្រុងទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ដែលបានទទួលផ្ទះមនុស្សធម៌ពីសាខាចំនួន ៣ខ្នង គិតត្រឹមនាពេលនេះ។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម អ៊ុំ រាត្រី បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបការលំបាក ហើយបានលើកសំណើរមកជូនសាខា ដើម្បីដោះស្រាយទាន់ពេលវេលា។ ឯកឧត្តប្រធាន បានបន្ថែមទៀតថា សាខាមានផែនការសាងសង់ផ្ទះជារៀងរាល់ឆ្នាំ យ៉ាងហោចណាស់ក៏មាន ២ខ្នងក្នុងមួយឆ្នាំៗដែរ។ ឯកឧត្តម ណែនាំអនុសាខាផ្សេងទៀត សំឡឹងមើលគ្រួសារដែលមានជីវភាពខ្វះខាត ដោយមិនអាចមានលទ្ធភាពសាងសង់ផ្ទះដោយខ្លួនឯងបាន សូមលើកសំណើរមកសាខា និងចុះទៅពិនិត្យដោយផ្ទាល់ បើត្រូវតាមល័ក្ខណដែលសាខាបានកំណត់នោះ សាខានឹងសាងសង់ឱ្យភ្លាមៗ។

ក្នុងពិធីនេះដែរ សាខាបាននាំមកនូវសម្ភារមួយចំនួនមកប្រគល់ជូនគ្រួសារម្ចាស់ផ្ទះ រួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ធុងទឹក ៦០លីត្រ១, កន្ទេលជ័រ១, ឆ្នាំង២, ស្លាបព្រ៥, ចាន៥, មុង១, ភួយ១, សារុង១, ក្រមា១, អាវយឺត២, និងថវិកាផ្ទាល់របស់លោកជំទាវជ័យ ណារី មួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ